Spurs ឈ្នះ​មែនពិត តែ Harry Kane អាច​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល

  • 2019-04-10 02:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​លោក Mauricio Pochettino បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Harry Kane ប្រហែល​​ជា​អាច​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​ដោយ​សារ​តែ​របួស​កជើង។

Kane នឹង​ត្រូវ​ស្កេន​ពិនិត្យ​របួស​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​ប្ដូរ​ចេញ ក្នុង​ការ​ប្រកួត Spurs យក​ឈ្នះ Manchester City ១-០ ក្នុង​ជើង​ទី​មួយ​នៃ​ពាន​រង្វាន់ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ។ ប្រធាន​ក្រុម​របស់​អង់គ្លេស​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​ដើរ​ចេញ​ពី​កីឡដ្ឋាន​ដោយ​ប្រើ​ឈើច្រត់​ និង​រុំ​កជើង។

“វា​ជា​រឿង​ព្រួយ​បារម្ភ​សម្រាប់​ពួក​យើង។ ពួក​យើង​អាច​នឹង​អវត្តមាន​រូប​គេ​ ប្រហែល​ដល់​ចប់​រដូវ​កាល។ ពួក​យើង​សង្ឃឹម​ វា​មិន​មាន​បញ្ហា​ធំ​ទៅ​ចុះ។ ប៉ុន្តែ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ទាន់​ពេល​នេះ​ឡើយ"។ សម្ដី​លោក Mauricio Pochettino។ របួស​របស់ Kane កើតឡើង​ ពេល​ដែល​គេ​ព្យាយាម​ឈូស​ប្រជែង​បាល់​ជាមួយ​កីឡាករ Fabian Delph៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ