ដឹងថ្ងៃ​ចូលធ្វើទាហាន​ Xiumin សរសេរ​សារដ៏វែង លាអ្នកគាំទ្រទាំងអាល័យ

  • 2019-04-10 02:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​តារា​ដែល​មាន​អាយុ​ស្របាល​គ្នា​ចូល​បំពេញ​កាតព្វកិច្ច​ជា​ទាហាន​ ពេល​នេះ​ដល់​វេន​ Xiumin សមាជិក​ប្រចាំ​ក្រុម​ EXO ចូល​ម្ដង​ហើយ។

មុន​​លា​អ្នក​គាំទ្រទាំងអស់​ ចូល​បម្រើ​ទាហាន​នៅ​ថ្ងៃទី​ ០៧ ខែឧសភា ខាង​មុខ​ Xiumin បាន​បង្ហោះ​សារ​មួយ​វែង​មាន​សេចក្ដី​ដូច​តទៅ៖

"សួស្ដី​ EXO-L! នេះ​ជា​ Xiumin! ផ្កា​រីក​ស្អាត​ណាស់​ប៉ុន្មាន​ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​បាន​ចេញ​ទៅ​មើល​នៅ? ផ្កា​កំពុង​រីក​ រីឯ​អាកាសធាតុ​ក៏​កក់ក្ដៅ​ដែរ ហើយ​កាល​ពី​ម្សិលមិញ​ ក៏ជា​ខួប​គម្រប់​ ៧ឆ្នាំ​របស់ EXO តាំង​ពី​បាន​បង្កើត​ដែរ!

ខ្ញុំ​សូម​អរគុណ​អ្នក​គ្រប់​គ្នា​ និង​អ្វី​គ្រប់​យ៉ាង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ EXO បាន​កកើត​ឡើង​ចំ​ពេល​ល្អ​បំផុត! អបអរ​សាទរ​ម្ដង​ទៀត​ដល់​សមាជិក​យើង​ទាំងអស់។

ជា​ការពិត​ ខ្ញុំ​សរសេរ​លិខិត​នេះ​ ស្រប​ពេល​មាន​ការ​សំខាន់​ដែល​ខ្ញុំ​ចង់​ជម្រាប​អ្នក​គ្រប់គ្នា។ កាតព្វកិច្ច​ជា​ទាហាន! ខ្ញុំ​នឹង​ចូល​បម្រើ​ជាតិ​ហើយ​ នៅ​ថ្ងៃ​ទី​ ០៧ ខែឧសភា! ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ ព្រម​ជាមួយ​សុខភាព​ល្អ ខ្ញុំ​មាន​គម្រោង​រៀបចំ​ពេល​ល្អ​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា​នៅ​ពេល​ខាង​មុខ​ ហេតុ​នេះ​ខ្ញុំ​អាច​និយាយ​ពាក្យ​ទាំង​នេះ​ទៅ​គ្រប់គ្នា​ផ្ទាល់។ យើង​មាន​ការប្រគំតន្ត្រី​របស់​ CBX នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ឆាប់ៗ ហើយ​យើង​នឹង​ត្រឡប់​មក​វិញ​បន្ទាប់​ពី​កម្មវិធី​បញ្ចប់​ ដូចនេះ​សូម​រង់ចាំ​បន្តិច​ទៀត​ណា។ សូម​ប្រឹង​ប្រែង​ធ្វើ​ការ​ទាំង​អស់​គ្នា​ផ្ដើម​ចេញ​ពី​ថ្ងៃ​នេះ!”។

ជាក់​ស្ដែង​ កម្មវិធី​ប្រគំតន្ត្រី​អស្ចារ្យ​របស់​ក្រុម​តូច​របស់​ EXO គឺ​ CBX នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៦ និង​ ១៧ ខែមេសា នៅ​ទីក្រុង​ Saitama និង​ថ្ងៃទី​ ២៧ ដល់​ថ្ងៃ​ទី ២៩ ខែមេសា នៅ​ទីក្រុង​ Kobe។ នេះ​គឺ​ជា​ការ​ប្រគំតន្ត្រី​ចុង​ក្រោយ​សម្រាប់​ Xiumin មុន​ពេល​លា​អ្នក​គាំទ្រ​ចូល​ធ្វើ​ទាហាន​រយៈ​ ២​ឆ្នាំ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី