​យុវជន De Jong ​ថា​ចង់​ឈ្នះ Juventus ​ដោយ​មាន Ronaldo ​បាន​លេង​ ទើបល្អ​

  • 2019-04-10 02:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Ajax ​នឹង​​ស្វាគមន៍​ក្រុម​ភ្ញៀវ Juventus ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ជើង​ទី​១។

ការ​ប្រកួត​នេះ​ដែរ ​ក្រុម Ajax ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ត្បិត​អី​ពួកគេ​មាន​កីឡាករ​ពេញ​ជើង​ស្រាប់ ​ហើយ​លេង​ក្នុង​ដី​ខ្លួន​ឯង​ទៀត។ ដោយ​ឡែក​សម្រាប់​ក្រុម Juventus ​វិញ ​ពួកគេ​កំពុង​ជួប​បញ្ហា ​ខ្សែ​ប្រយុទ្ធ​សំខាន់ Cristiano Ronaldo ​របួស ​មិន​ទាន់​ច្បាស់​ថា​បាន​លេង​ឬ​អត់​ទេ​នៅ​រាត្រី​នេះ។

ចំពោះ​ការ​អវត្តមាន​កីឡាករ​កំពូល​លើ​លោក​នេះ​ដែរ De Jong ​ខ្សែ​បម្រើ​របស់ Ajax ​ដែល​នឹង​ផ្លាស់​ទៅ​លេង​នៅ Barcelona ​រដូវ​កាល​ក្រោយ ​បាន​និយាយ​ថា​រូបគេ​ចង់​ឱ្យ Ronaldo ​បាន​លេង​នៅ​រាត្រី​នេះ។ ភាគរយ​ឈ្នះ Juventus ​នឹង​មាន​ច្រើន ​ពេល​អត់​មាន​អតីត​កីឡាករ Real Madrid ​ប៉ុន្តែ​ខ្លួន​គេ​ចង់​ជួប​តតាំង​ជាមួយ Ronaldo ​ខ្លាំង​ណាស់។ ការ​ឈ្នះ Juventus ​ដោយ​មាន​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ គឺ​ជា​រឿង​អស្ចារ្យ​បំផុត៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម