អ្នកកើតចំ​តារានិករ​ទាំង​​៤​​នេះ​នឹង​ជួប​សំណាង​ធំ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ

  • 2019-04-11 02:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​និករ​ទាំង​ ៤ ខាង​ក្រោម​​នឹង​រួច​បំណុល​ មាន​ផ្ទះ​ មាន​ឡាន​ និង​ជួប​តែ​សំណាង​ល្អ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​។​ ទោះ​បី​ជា​តារា​និករ​ទាំង​ ៤​ នេះ​តែង​តែ​មាន​ជួប​ប្រទះ​នឹង​ភាព​លំបាក​ក្នុង​ជីវិត​​ ដូច​ជា​ការ​ជំពាក់​បំណុល​គេ​ច្រើន​ និង​ធ្វើ​ការ​យ៉ាង​លំបាក​ក៏​ដោយ​តែ​ដល់​ពេល​ហើយ​ដែល​តារា​និករ​ទាំង​ ៤​​ ទទួល​បាន​សំណាង​ក្នុង​ជីវិត​ តារានិករ​ទាំង​ ៤​ នោះ​រួម​មាន​៖

១. អ្នក​ដែល​កើត​ចំ​តារានិករ Capricorn ( ២២ ធ្នូ ដល់ ១៩ មករា )

អ្នកជា​មនុស្ស​ដែល​ជួប​នឹង​រឿង​អាក្រក់​ៗ​ច្រើន​កាល​ពី​ឆ្នាំ​មុន​ៗ​​។​ ជា​មនុស្ស​គួរ​ឲ្យ​អាណិត​ តែង​តែ​ជួយ​​គេ​បាន​សម្រេច​ តែ​មិន​ដែល​ជួយ​ខ្លួន​ឯង​បាន​។​ គ្មាន​អ្នក​ណា​មើល​ឃើញ​ពី​គុណ​តម្លៃ​ហើយ​តែង​តែ​ត្រូវ​បាន​គេ​ធ្វើ​បាប​។​ សំណាង​ល្អ​ប្រែ​ក្លាយ​ជា​មិន​ល្អ​វិញ​ក៏​មាន​។​ ប៉ុន្តែ​នៅ​ពេល​ដែល​ដោះ​បំណុល​អស់​ហើយ​ អាច​នឹង​មាន​ជោគជតា​ក្លាយ​ជា​សេដ្ឋី​។​ ព្រះ​ច័ន្ទ​នៅ​តែ​បំភ្លឺ​ផ្លូវ​បាន​ល្អ​យូរ​អង្វែង​ទៀត​ ត្រូវ​ជឿ​ថា​តារានិករ​របស់​អ្នក​នឹង​ធ្វើ​ដំណើរ​តាម​គន្លង​បាន​យ៉ាង​ល្អ​។​ កុំ​ភ្លេច​រក្សា​សំណាង​របស់​អ្នក​ គេច​ឲ្យ​ផុត​ចេញ​ពី​គ្រោះ​ទាំង​ឡាយ​ អ្វី​ៗ​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ទៅ​មុខ​។​

២. អ្នក​ដែល​កើត​ចំតារានិករ​ Sagittarius ( ២២ វិច្ឆិកា ដល់ ២១ ធ្នូ )

ពិបាក​នឹង​បាត់​បង់​នរណា​ម្នាក់​ ដូច្នេះ​ហើយ​មនុស្ស​ដែល​មាន​តារានិករ​និមិត្ត​សញ្ញា​ធ្នូ​នេះ​មាន​ជីវិត​លំបាក​ក្នុង​ពេល​អតីតកាល​ ប៉ុន្តែ​ជា​មនុស្ស​ល្អ​ ឧស្សាហ៍​ ដូច​ច្នេះ​ហើយ​គេ​នៅ​តែ​អាច​ទ្រទ្រង់​ជីវិត​ខ្លួន​ឯង​បាន​។​ ប្រសិន​បើ​អ្នក​សុបិន​ឃើញ​ ផ្ទះ​ចាស់​ឬ​ សាច់​ញាតិ​ដែល​មាន​វ័យ​ជំទង់​ជួប​សំណាង​មិន​ល្អ​ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​តែ​នឹង​ទទួល​បាន​ ទ្រព្យ​សម្បត្តិ​ដែល​មាន​ចំនួន​ច្រើន​ ហើយ​អ្នក​គួរ​តែ​រក្សា​វា​នឹង​យក​ទៅ​ធ្វើ​បុណ្យ​ខ្លះ​ដើម្បី​ទទួល​បាន​សំណាង​។

៣. អ្នក​ដែល​កើត​ចំតារានិករ​ Leo ( ២៣ កក្កដា ដល់ ២២ សីហា )

សំណាង​មិន​មែន​ជា​រសជាតិ​ទេ​។​ ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​អ្នក​កើត​ចំ​តារានិករ​នេះ​ជួប​បញ្ហា​លំបាក​ជា​ច្រើន​ក្នុង​ជីវិត​។​ ធ្វើ​ការ​ម៉ត់​ចត់​តែ​ត្រូវ​​ចំណាយ​លុយ​ច្រើន​ ហើយ​ក៏​ជួប​វិបត្តិ​ផ្នែក​ហិរញ្ញ​វត្ថុ​ញឹក​ញាប់​។ ប៉ុន្តែ​កុំ​ភ័យ​ក្នុង​អំឡុង​ពេល​ឆ្នាំ​ថ្មី​នេះ​ អ្នក​នឹង​ទទួល​បាន​សំណាង​ល្អ​ទាំង​រឿង​លុយ​កាក់​និង​ជីវិត​។​ រួច​ផុត​ពី​បំណុល​ ហើយ​អាច​ប្រមូល​លុយ​បាន​សង់​ផ្ទះ​ ទិញ​ឡាន​ ដូច​ការ​រំពឹង​ទុក​។​

៤. អ្នក​ដែល​កើត​ចំតារានិករ​ Aries ( ២១ មីនា ដល់ ២៩ មេសា )

អ្នក​ដែល​កើត​ចំ​តារានិករ​ Aries នេះ​គឺ​មាន​បាន​ដោយ​សារ​មាត់​។​ ប៉ុន្តែ​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ក៏​កើត​ឡើង​ដោយ​សារ​មាត់​របស់​អ្នក​ដែរ​ សូម​កុំ​ព្យាយាម​បង្ក​ជម្លោះ​ជា​មួយ​អ្នក​ដទៃ​។​ ត្រូវ​គិត​មុន​នឹង​និយាយ​ចេញ​ទៅ​។​ បើ​និយាយ​ពី​មិត្ត​ភក្តិ​វិញ​មាន​តែ​មិត្ត​ដែល​ស្រលាញ់​តែ​ខ្លួន​ឯង​។​ ប៉ុន្តែ​ក៏​មាន​ដំណឹង​ល្អ​ចូល​មក​ដែរ​ គម្រោង​ដែល​អ្នក​បាន​រៀប​ចំ​នឹង​ក្លាយ​ជា​ការ​ពិត​​ដូច​ប្រាថ្នា​។​ បើ​និយាយ​ពី​រឿង​លុយ​កាក់​វិញ​អាច​នឹង​មាន​វាសនា​ក្លាយ​ជា​សេដ្ឋី​ ហើយ​នឹង​មាន​តែ​មនុស្ស​នៅ​ចាំ​ជួយ​ជានិច្ច​។​ នឹង​មាន​ផ្ទះ​ មាន​ឡាន​។​ ភាគ​ច្រើន​ Aries ជា​មនុស្ស​ដែល​តែង​តែ​មាន​សំណាង​ល្អ​៕

ចុចអាន៖

ប្រភព៖ NAYKHAOTOM   ប្រែ​សម្រួល៖ ឃួន​ សុលីកា