ស្ងាត់ៗ Oppo ចេញ​ផ្សាយ Reno និង Reno 10x Zoom តម្លៃ​ចាប់​ពី​ជាង ៤០០ ដុល្លារ​ឡើង​ទៅ

  • 2019-04-11 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្រុមហ៊ុន Oppo បាន​ប្រកាស​ផ្សាយ​នូវ​ស្មាតហ្វូន Reno និង Reno 10x Zoom Edition ជា​ផ្លូវការ ក្រោយ​លេច​រូបរាង Teaser និង​ចចាមអារ៉ាម​ឥត​ឈប់ឈរ​កាល​ពី​ពេល​កន្លង​ទៅ។

ជំនាន់​ធម្មតា Reno រាប់​ចូល​ជា​ស្មាតហ្វូន​ធុន​កណ្តាល​ប្រើ​ឈីប Snapdragon 710 SoC មាន​អេក្រង់​ទំហំ ៦,៤ អ៊ីញ FHD+ ប្រភេទ AMOLED បង្កប់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់។ កាមេរ៉ា​មុខ​ទំហំ 16MP ជា​ប្រភេទ​ផុស​ឡើង​មក​លើ ដោយ​ខាង​ក្រោយ​ទទួល​បាន​ពីរ​គ្រាប់​មួយ 48MP មាន Aperture f/1.7 និង​មួយ​ផ្សេង​ទៀត 5MP ជា​ប្រភេទ Depth Sensor។

ទំហំ​ថាមពល​ថ្ម ៣ ៧៦៥៥mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស VOOC 3.0 ដោយ​មាន​ជម្រើស​អង្គ​ផ្ទុក 6GB/128GB ​តម្លៃ ៤៤៦ ដុល្លារ ស្រប​ពេល 6GB/256GB ​តម្លៃ ៤៩១ ដុល្លារ និង 8GB/256GB តម្លៃ ៥៣៦ ដុល្លារ ស្ថិត​ក្នុង​ជម្រើស ៤ ពណ៌​បៃតង (Fog Sea Gree), ផ្កា​ឈូក​ស្រាល (Mist Pink), ស្វាយ (Nebula Purple) និង​ខ្មៅ (Extrem Night Black)។

ចំណែក​ឯ​ធុន​ធ្ងន់ Reno 10x Zoom ជា​ស្មាតហ្វូន​កំពូល​មួយ​បង្កើត​ឡើង​សម្រាប់​ប្រជែង​នឹង P30 Pro ដោយ​មាន​បំពាក់​នូវ​ឡេន Periscope ទំហំ 13MP មាន Aperture f/3.0 គាំទ្រ Hybrid Zoom ដល់​កម្រិត 10x ខណៈ​គ្រាប់​ទី​ពីរ​ទំហំ 48MP មាន Aperture f/1.7 និង​គ្រាប់​ចុង​ក្រោយ 8MP ជា​ប្រភេទ Wide-Angle កម្រិត ១២០ ដឺក្រេ។

កាមេរ៉ា​មុខ​ទំហំ 16MP មាន Aperture f/2.0 ជា​ប្រភេទ​ Pop-up ផុស​មក​ខាង​លើ​ផ្តល់​នូវ​រូប​ធំ​ទូលាយ​កម្រិត ៧៩,៣ ដឺ​ក្រេ។ ម៉ូឌែល​នេះ​បំពាក់​នូវ​ឈីប Snapdragon 855 SoC មាន RAM 6/8GB ដោយ​មាន​អង្គ​ផ្ទុក 128/256GB ខណៈ​អេក្រង់​ធំ ៦,៦ អ៊ីញ ប្រភេទ AMOLED ជា​មាត្រដ្ឋាន​ផ្ទៃ​អេក្រង់​ពេញ ៩៣,១ ភាគរយ។

ចំពោះ​តម្លៃ​ចាប់​ពី ៥៩៥ ដុល្លារ​ ឡើង​ទៅ​សម្រាប់​ជម្រើស RAM 6GB/128GB ស្រប​ពេល 6GB/256GB ​ថ្លៃ ៦៧០ ដុល្លារ និង​ខ្ពស់​បំផុត​ដល់ ៧១៤ ដុល្លារ​ សម្រាប់ RAM 8GB/256GB។ ត្រកូល Reno នឹង​បើក​លក់​ក្នុង​ទីផ្សារ​ចិន​ចាប់​ពី​ថ្ងៃ​ទី ១៩ មេសា​ត​ទៅ ស្រប​ពេល Reno 10x Zoom ​នៅ​ពាក់​កណ្តាល​ខែ​ឧសភា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា