បងប្អូន​ទុក​ដាក់សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ ក្រុម​ហ៊ុន​នឹង​ផ្អាក​ប្រមូលសំរាម​បួន​ថ្ងៃ​

  • 2019-04-11 01:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​ក្នុងឱកាស​ថ្ងៃឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​បួន​ថ្ងៃនេះ ​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​នឹង​ធ្វើ​ឡើង​មិនបាន​ពេញ​លេញ​នោះទេ ដោយ​ហេតុ​ថា​បុគ្គលិក​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​ត្រូវ​ឈប់​សម្រាក​ចូល​ឆ្នាំខ្មែរ​​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​កាលពី​ម្សិល​មិញ​ សាលា​រាជធានី​ភ្នំពេញ បាន​ស្នើ​​ឲ្យ​ប្រ​ជាពល​រដ្ឋ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ និងមិន​បញ្ចេញ​មក​តាម​ដង​ផ្លូវ។

បុគ្គលិក​ប្រ​មូល​សំរា​ម​នឹង​ត្រូវ​ឈប់​សំរាក​ពី​ថ្ងៃទី​១៤ ដល់១៧ ខែមេសា ឆ្នាំ​២០១៩។ ​ដោយ​ហេតុ​នេះ​អាជ្ញាធរ​ស្នើ​ឲ្យ​ប្រ​ជាពល​រដ្ឋ​ទុក​ដាក់​សំរាម​នៅ​តាម​​ទី​តាំង​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​បណ្ដោះ​អាសន្ន​សិន៕

អត្ថបទ៖ ទូច សុខា