បោះឆ្នោតនៅឥណ្ឌា នឹងប្រព្រឹត្តទៅ ៤៣ថ្ងៃខណៈអ្នកមានសិទ្ធិបោះជាង ៩០០លាននាក់

  • 2019-04-11 03:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បោះ​ឆ្នោត​នៅ​ឥណ្ឌា បាន​ចាប់​ផ្ដើម​ឡើង​ហើយ​នៅ​ថ្ងៃ​ទី ១១​ខែ​មេសា​នេះ​ដោយ​មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង ៩០០​លាន​នាក់​។

ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​រៀប​ចំ​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រវិត្តិសាស្ត្រ​ពិភពលោក ហើយ​ធ្វើ​ឡើង​ក្នុង ៧​ដំណាក់​ចាប់​ផ្ដើម​ការ​បោះ​ឆ្នោត​ពី​ថ្ងៃ​ទី ១១​មេសា​រហូត​ដល់ ១៩​ខែ​ឧសភា ហើយ​នឹង​ត្រូវ​បញ្ចប់​ការ​រាប់​នៅ​ថ្ងៃ​ទី ២៣​ខែ​ឧសភា។ អ្នក​បោះ​ឆ្នោត​ទាំង ៩០០​លាន​នាក់​នឹង​ត្រូវ​សម្រេច​លើ​ជោគ​វាសនា​របស់​បេក្ខភាព​តំណាង​ជាង ១ម៉ឺន​នាក់​មក​ពី​គណបក្ស​នយោបាយ​ជាង ៥០០ ដែល​នឹង​ប្រកួតប្រជែង​គ្នា​សម្រាប់​កៅ​អី​សភា​ចំនួន ៥៤៥កៅអី។

ជាមួយ​គ្នា​ដែរ គណកម្មធិការ​បោះឆ្នោត​ឥណ្ឌា (ECI) ដែល​ទទួល​បន្ទុក​រៀបចំ​ការ​បោះ​ឆ្នោត​នេះ បាន​បង្កើត​ការិយាល័យ​បោះ​ឆ្នោត​ជាង ១​លាន​ការិយាល័យ​ដែល​មាន​បុគ្គលិក​បម្រើ​ការ​ជាង ១១​លាន​នាក់​ផង​ដែរ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម