ពុទ្ធោ!​ ស្ពាន​​ថ្មើរ​ជើង​ដំបូង​បង្អស់​របស់​​​កម្ពុជា​ គ្មាន​សណ្ដាប់​ធ្នាប់​មធ្យម​ ងំ មាន​ស្រោម​អនាម័យ (វីដេអូ)

  • 2019-04-11 03:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​ថ្មើរ​ជើង​​ដំបូង​បង្អស់​របស់​កម្ពុជា​ សម្រាប់​ដើរ​រំលង​​ផ្លូវជាតិ​​លេខ​៤ ម្ដុំ​​សាលា​ជម្ពូវ័ន​​ត្រូវ​បាន​គេ​មើល​ឃើញ​​ពី​ភាព​គ្មាន​សណ្ដាប់​ធ្នាប់​ និង​ហាក់​ត្រូវ​បាន​បោះបង់​ចោល​ បើ​ទោះ​ជា​តួ​ស្ពាន​ និង​ផ្នែក​ខាង​ក្រៅ​មើល​ទៅ​មាន​សភាព​ធម្មតា​យ៉ាង​ណា។

សំរាម ​និង​ម្នាង​សិលា​ ដែល​ប្រើ​សម្រាប់​លំអ​អម​សង្ខាង​ស្ពាន​ថ្មើរ​ជើង​​ផ្នែក​ខាង​ក្នុង​បាន​បែកបាក់​រប៉ាត់រប៉ាយ ហើយ​អ្វី​ដែល​កាន់តែ​ភ្ញាក់​ផ្អើល​ គឺ​ឃើញ ​មាន​ស្រោម​អនាម័យ​​ជ្រុះ​នៅ​ក្បែរ​នោះ។ ​​ស្រោម​អនាម័យ​ប្រើ​រួច​ គេ​អាច​សន្មត​បាន​ថា តួ​ស្ពាន​នេះ​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​រួម​ភេទ ឬ​ការ​សេពសន្ថវៈ​​ ខណៈ​ផ្នែក​សង្ខាង​ នៃ​បណ្ដោយ​តួ​ស្ពាន​ត្រូវ​បាន​បាំង​​បិទ ​ដោយ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ធំៗ។

វត្ថុតាង ស្ថិត​នៅ​លើ​ស្ពាន​ថ្មើរជើងដំបូងគេ​នៅកម្ពុជា នៅតាមផ្លូវជាតិលេខ ៤ ម្ដុំ​​​ជម្ពូវ័ន

ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិន​បាន​អធិប្បាយ​ច្រើន​ទេ​ និង​ថា ការ​មើល​ថែ​សណ្ដាប់​ធ្នាប់ គឺជា​កិច្ចការ​របស់​អាជ្ញាធរ​មូលដ្ឋាន។លោក​នឹង​រាយការណ៍​បន្ត​ទៅ​អាជ្ញាធរ​​ឱ្យ​រៀបចំ​សណ្ដាប់​ធ្នាប់​​​គោលដៅ​ស្ពាន​ថ្មើរជើង​ខាងលើ​ឡើង​វិញ​​។  

មន្ទីរ​សាធារណ​ការ​ និង​ដឹកជញ្ជូន​ន​រាជធានី​ភ្នំពេញ​​បាន​បើក​ដំណើរ​ស្ពាន​ថ្មើរ​ជើង​​ដំបូង​បង្អស់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ​​ឆ្នាំ ២០១៧ ក្រោម​អធិបតី​ភាព​លោក​ ប៉ា សុជាតិវង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ​។ ​កន្លង​មក​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ម្ដុំ​ជម្ពូវ័ន​នេះ ​ច្រើន​មាន​រថយន្ត​កុង​តឺន័រ រថយន្ត​ធន់​ធំ បើក​ចេញ​ចូល​ច្រើន​ ​និង មាន​ល្បឿន​លឿន​ ដែល​ធ្វើ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព​កុមារ​តូច​ៗ​ និង សិស្សានុសិស្ស​​ដែល​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​​។​ ហេតុនេះ​ហើយ​ ទើប​សាលា​រាជធានី​ភ្នំពេញ​សម្រេច​សាង​សង់​ស្ពាន​អាកាស​​ថ្មើរ​ជើង​ទាំង​ពីរ​នេះ ដើម្បី​​​​ផ្ដល់​នូវ​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូវ័ន និង កុមារ​តូចៗ​ដែល​រៀន​នៅ​បឋមសិក្សា​ជម្ពូវ័ន។​ មិនតែប៉ុណ្ណោះ ស្ពាន​ទាំង​ពីរ​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​អ្នក​ថ្មើរ​ជើង​ទូទៅ​ឱ្យ​មាន​ភាព​​ងាយស្រួល​​ក្នុង​ការ​ឆ្លង​កាត់ មាន​សុវត្ថិភាព និង កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​នៅ​ម្តុំ​នោះ​​បាន​មួយ​កម្រិត​ទៀត​ផង​៕

ទស្សនា​វីដេអូ

 

អត្ថបទ៖ សុផល