ចេញ​តម្លៃច្បាស់​ទូរសព្ទ​បត់​ ​5G ​របស់ Huawei នឹង​មានលក់​ខែ​មិថុនា​ខាង​មុន​នេះ

  • 2019-04-11 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Huawei Mate X ​នឹង​ចេញ​លក់​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៩ នេះ​។ ​យ៉ាង​ណា​មិញ ក្រុមហ៊ុន Huawei ​​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ថ្ងៃ​ចេញ​លក់​នោះ​ទេ។

​វិបសាយ​ទិញ​-លក់​អនឡាញ Vmall ​ដែល​ជា​កន្លែង​លក់​រាយ​នៅ​ប្រទេស​ចិន បាន​បង្ហោះ​ឲ្យ​ដឹង​ពី ​ពេល​វេលា​នឹង​មាន​ទំនិញ​ឲ្យ​ភ្ញៀវ​អំឡុង​ខែ​មិថុនា​ខាង​មុខ​នេះ​ដែល​មាន​តម្លៃ ២៣០០ ដុល្លារ តែ​បន្ទាប់​ពី​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង ​ក៏​ត្រូវ​លុប​ចេញ​វិញ ហើយវិបសាយនោះក៏ដើរយឺតដែររហូតដល់គាំងទៀតផង។

​បើ​តាម​ការ​ប្រកាស​ដោយ​ផ្ទាល់​ពី​នាយកប្រតិបត្តិ Huawei កាល​ពី​ព្រឹត្តិការណ៍ MWC ​គឺ​ស្មាតហ្វូន​បត់​អេក្រង់​បាន​បំពាក់​បច្ចេកវិទ្យា 5G នេះ​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ប្រាកដមែន តែតម្លៃសុំលាក់សិនមិនប្រកាសផ្លូវការ។

ស្មាត​ហ្វូន Huawei Mate X ជា​ស្មាតហ្វូន​អេក្រង់​អាច​បត់​បាន​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា 5G លឿន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក និង​មាន​កម្រាស់​ស្តើង​ត្រឹមតែ ១១ មីលីម៉ែត្រ​ប៉ុណ្ណោះ។ ក្រៅពី​ការ​រចនា​អេក្រង់​បត់​យ៉ាង​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូន​អេក្រង់​បត់​ដទៃ ស្មា​ត​ហ្វូននេះ​ដំណើរ​ការដោយ​បន្ទះ​ឈីប Kirin 980 អង្គ​អង្គ​ចងចាំ ( RAM) ទំហំ 8GB និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ (ROM) 512GB ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម SuperCharge កម្លាំង 55W និង​ថា​ម​ពល​ថ្ម​ទំហំ 4,500mAh៕

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា