ការ​ប្រគំ​តន្រ្តី​បែប​អេឡិចត្រូនិក​ និង​ក្រុម​ចម្រៀង​ Origional លើក​ដំបូង​បង្អស់​ក្នុង​ខេត្ត​សៀមរាប

  • 2019-04-11 07:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ Raver 1.0 ជា​ព្រឹត្តិ​ការណ៍​ដែល​រៀប​ចំឡើង​​ដោយ​ក្រុម​ការ​ងារ ​ElectronixzRaver ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ខេត្ត​សៀម​រាប​។ Raver1.0 EDM Concert ជា កម្មវិធី​ប្រគំតន្រ្តី​បែប​អេឡិចត្រូនិក​បូករួម​ចម្រៀងOriginalលើក​ដំបូង​បង្អស់​លើ​ទឹក​ដី​អង្គរ បេតិកភណ្ឌ​ពិភពលោក។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន នៃ​ក្រុម​ការងារ​ខាង​លើ​ ដែល​ Sabay ទើប​ទទួល​បាន​ម្សិលមិញ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើ​ង​ក្នុង​រយៈ​ពេល​១ថ្ងៃ​គឺ ថ្ងៃទី១៥ ខែ​មេសា ឆ្នាំ២០១៩ នៅ “The Heritage Walk” ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ 6 កាច់​ជ្រុង​ផ្លូវ​អូរចាយ ភូមិ​ស្វាយ​ដូនកែវ ក្រុង​សៀមរាប ខេត្ត​សៀមរាប។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី Raver 1.0 នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង ៦​:៣០ល្ងាច​ រហូត​ដល់​ម៉ោង​ ១១:០០យប់ ដោយ​មាន​ការ​ចូល​រួម​ពី​ឌី​ជេ​រ (DJ) ល្បីៗ​មក​ពី​ប្រទេស​កម្ពុជា ​​​ដូច​ជា​ Dj VXY ដែល​មក​ពី EDM Cambodia ជា​ពិសេស​ទៅ​ទៀត​នោះ​ ក៏​មាន​វត្ត​មាន​ចូលរួម​ពី​ក្រុម​ Benzz Ghostraverក៏​ដូច​ជា​ Dj Double G មក​ពី​ប្រទេស​ថៃ​ផង​ដែរ​។​ លើស​ពី​នេះ​ទៀត​ ក៏​មាន​អញ្ជើញ​ចូលរួម​ពី​សិល្ប​ការិនី ​​Original Song គឺ​​ កញ្ញា​​ ចិត្ត​ កញ្ចានា​ និង ​លោក​​វណ្ណចេស្ដា ផងដែរ។​

កម្មវិធី​ Raver1.0 ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​ជា​លើក​ដំបូង​បង្អស់​មិន​ធ្លាប់​មាន​ពី​មុន​មក​​នៅ​ទឹក​ដី​ខេត្ត​សៀម​រាប ​ព្រម​ជាមួយ​ភាព​សប្បាយ​រី​ក​រាយ​ និង​ ការ​ហ៊ោ​កញ្ឆៀវ​ក្នុង​ការ​ប្រគំ​​តន្ត្រី​ EDM​ លាយ​ឡំ​ចម្រៀង​Original Song។ ទន្ទឹម​នឹង​នេះ​ដែរ​ កម្មវិធី​Raver1.0 មាន​ការ​បើក​លក់​សំបុត្រ​ជូន​ទស្សនិកជន​គ្រប់​ជាន់​ថ្នាក់​ និង​ ទូ​ទាំង​ប្រទេស​។

ដើម្បី​កុំឲ្យ​​ខកខាន​ក្នុង​កា​រ​​ចូល​រួម​ជាមួយ​កម្មវិធី​ដ៏​ពិសេស​មួយ​នេះ​សូម​ប្រញាប់​រួសរាន់​ទិញ​សំបុត្រ​ឥឡូវ​នេះ​តាមរយៈ​Link​ ខាងក្រោម​

  • http://tiny.cc/wf5t4y

  • រឺទំនាក់ទំនងតាមលេខទូរសព្ទ 017566926, 0967575037

តម្លៃ​សំបុត្រ​ចូលរួម

  • សំបុត្រជើងទីមួយតម្លៃ 5$ (មានលក់ហើយ)

  • សំបុត្រជើងទីពីរតម្លៃ 7$ (ត្រៀមខ្លួនចេញដំណើរ)

  • សំបុត្រជើងទីបីតម្លៃ 10$ (ជាជើងចុងក្រោយ)

សូម​បញ្ចាក់:

  • សម្រាប់​អ្នក​នៅ​ខេត្ត​សៀមរាប​អាច​រក​ជាវ​សំបុត្រ​នៅ Heritage Walk (សៀមរាប)ជាន់G ជិតBBQ Plaza និងSweensenចាប់ពី​ម៉ោង11:00រសៀល​ដល់​ម៉ោង8:00ល្ងាច​ដោយ​ក្តី​គោរព​ពី​សំណាក់​ក្រុម​ការងារ​រៀបចំ​កម្មវិធី EletronixzRaver។

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី