Arsenal សង្ឃឹមឡើងវគ្គ៤ក្រុមខ្ពស់ក្រោយឈ្នះ Napoli ២-០

  • 2019-04-12 00:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បានយកឈ្នះក្រុមខ្លាំងមកពីអ៊ីតាលី Napoli ២-០ ក្នុងការប្រកួត Europa League វគ្គ៨ក្រុមចុងក្រោយ ជើងទីមួយនៅកីឡដ្ឋាន Emirates។

លទ្ធផលនេះឈ្នះ២គ្រាប់ និងបិទសូន្យបែបនេះធ្វើឲ្យក្រុមរហស្សនាមកាំភ្លើងធំសង្ឃឹមខ្ពស់សម្រាប់លទ្ធភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែអ្នកចាត់ការទូទៅលោក Unai Emery បាននិយាយថា Arsenal ស្ថិតនៅដំណាក់កាល ៥០-៥០ ប៉ុណ្ណោះ ដូច្នេះត្រូវប្រុងប្រយ័ត្នឲ្យមែនទែនសម្រាប់ប្រកួតក្រៅដីជើងទីពីរ។

គ្រាប់បាល់របស់ Ramsey នៅនាទី១៤ និងបាល់ចូលទីខ្លួនឯងរបស់ Koulibaly នៅនាទី២៥ ជួយឲ្យ Arsenal ឈ្នះការប្រកួតយប់មិញ។ Napoli គ្មានប្រវត្តិឈ្នះក្រុមមកពីអង់គ្លេសក្រៅទឹកដីនោះទេនៅពានទ្វីបអឺរ៉ុបពោលគឺលេង៩ដង ស្មើ១ និងចាញ់៨៕

អត្ថបទ៖ រ័ត្ន