Samsung ឆ្លើយតប Huawei រឿងចង់ដណ្ដើមតំណែងកំពូល

  • 2019-04-12 02:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ច្រើន​លើក​មក​ហើយ​ដែល​ Huawei បាន​បង្ហាញ​មហិច្ឆតា​ថា​នឹង​​ផ្ដួល​ Samsung ដើម្បី​បាន​តំណែង​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​​ក្នុង​ពិភពលោក។ ពេល​នេះ​គេ​បាន​ឮ​សម្ដី​ឆ្លើយ​តប​ពី​ខាង​ Samsung ផ្ទាល់​ ដោយ​លោក​ DJ Koh នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន និយាយ​ថា​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​​បន្ត​ឈរ​ជើង​ជា​ក្រុមហ៊ុន​លេខ​មួយ​រយៈពេល ១០ ឆ្នាំ​បន្ត​ទៀត។

ពេល​ដែល​សួរ​អំពី​​​ឱកាស​អាច​បាត់​បង់​តំណែង​កំពូល លោក Koh បាន​ឆ្លើយ​តប​ថា​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​នាំ​មុខ​មួយ Samsung តែងតែ​ផ្ដោត​លើ​ភាព​ច្នៃ​ប្រឌិត​ និង​ធ្វើ​ឲ្យ​ផលិតផល​របស់​ខ្លួន​កាន់​តែ​ប្រសើរ ដែល​​នឹង​​បន្ត​ជា​គោលការណ៍​​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ​ទៀត។

ទោះ​បី​ជា​ចំនួន​លក់​លើ​ទីផ្សារ​សកល​មាន​ការ​ថយ​ចុះ​មែន ប៉ុន្តែ Samsung ជឿជាក់​លើ​ការ​ចាប់​យក​ស្មាតហ្វូន​អាច​បត់​បាន​ ហើយ​វា​នឹង​​ជា​ការ​​បើក​ទំព័រ​នៃ​បទ​ពិសោធន៍​ប្រើ​ប្រាស់​ស្មាតហ្វូន​បែប​ថ្មី។ នាយក​ប្រតិបត្តិ​ Samsung បន្ត​ថា​ ក្រុមហ៊ុន​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បញ្ចេញ​ស្មាតហ្វូន​បត់​បន្ថែម​ទៀត ដោយ​មិន​បាន​ប្រាប់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ឡើយ៕​​​​​​​​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម