អ្នកប្រើ iPhone ស្គាល់មុខងារប្រចាំត្រកូលទាំង ១៥ នេះច្បាស់ឬនៅ?
- 2019-04-15 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone ស្គាល់មុខងារប្រចាំត្រកូលទាំង ១៥ នេះច្បាស់ឬនៅ?
ចន្លោះមិនឃើញ
Apple ដាក់បង្ហាញ iPhone ជាលើកដំបូងក្នុងឆ្នាំ ២០០៧ ប៉ុន្តែក៏ជឿថា មានអ្នកគាំទ្រស្មោះស្ម័គ្រមួយចំនួន ខ្លះប្រាកដជាធ្លាប់សាកល្បងជាមួយ iPhone សឹងគ្រប់ម៉ូឌែល។ ជុំវិញការប្រើប្រាស់ និងចំណេះដឹងប៉ុន្មានឆ្នាំមកនេះ តើមុខងារទាំង ១៥ ខាងក្រោមអ្នកអាចស្គាល់ច្បាស់បានចំនួនប៉ុន្មាន?
១.iCloud:
ជាសេវាកម្មផ្ញើទិន្នន័យលើអ៊ីនធឺណិតបង្កើតឡើងដោយក្រុមហ៊ុន Apple រួមបញ្ចូលទាំង iCloud Drive, iCloud Keychain, iCloud Backup និងដំណើរការលើគេហទំព័រ iCloud.com។ ដើម្បីទទួលបានទំហំផ្ទុកកាន់តែធំ អ្នកប្រើប្រាស់ទាមទារឲ្យចំណាយថវិកាបង់ប្រចាំខែឬឆ្នាំកាន់តែខ្ពស់។
២.Siri:
ជាជំនួយការឆ្លាតវៃប្រើប្រាស់សំឡេង ដោយម៉ូឌែលខ្លះត្រឹមចុច និងសង្កត់លើប៊ូតុង Home ឲ្យជាប់ដើម្បីចូលទៅប្រើ Siri តាមរយៈការចោទសួរនូវសំណួរខ្លី និងការបញ្ជាឧបករណ៍ឆ្លាតវៃក្នុងផ្ទះជាដើម។ ដំណើរការ Siri ចូលទៅ Settings ស្វែងរក Siri and Search។
៣.Apple Pay:
ជាប្រព័ន្ធទូទាត់ទំនិញដំណើរការលើកម្មវិធី Wallet ដោយជាទូទៅត្រឹមបើកកម្មវិធី ចុចលើការបន្ថែម Credit ឬ Debit Card និងធ្វើតាមការណែនាំ ហើយអនុញ្ញាតឲ្យគាំទ្រនៅលើ Mac ថែមទៀតផង។
៤.Personal Hotspot:
អនុញ្ញាតឲ្យអ្នកធ្វើការចែករំលែកអ៊ីនធឺណិត ទៅកាន់ឧបករណ៍ដទៃតាមរយៈ Wi-Fi, Bluetooth ឬ USB ដោយចូលទៅ Settings > Personal Hotspot និងបំពេញព័ត៌មានតាមការណែនាំ។
៥.Touch ID/Face ID:
មុខងារស្កេនខ្ចៅដៃមានលើ iPhone 5s នាឆ្នាំ ២០១៣ មុនប្រលូកចូល Face ID លើ iPhone X សេរ៊ីឆ្នាំ ២០១៧។ មុខងារទាំងពីរផ្តល់សុវត្ថិភាពបានយ៉ាងល្អដូចគ្នា ហើយមានបង្កប់ឲ្យប្រើប្រាស់ក្នុង Settings > Touch ID/Face ID and Passcode។
៦.Control Center:
ត្រឹមអូសផ្នែកខាងក្រោមមកលើ នោះអ្នកនឹងឃើញមានផ្ទាំង Shortcut មុខងារចាំបាច់ជាច្រើន ដូចជាការបើក Wi-Fi អ៊ីនធឺណិត ការដំឡើងពន្លឺ និងមុខងារច្រើនទៀតអ្នកអាចកែច្នៃបានក្នុង Settings។
៧.AirPlay:
ជាមុខងារផ្សាយផ្ទាល់វីដេអូ ឬសំឡេងទៅកាន់ឧបករណ៍ដទៃ រួមបញ្ចូលទាំង Apple TV និង HomePod ឬទៅលើកុំព្យូទ័រតាមរយៈ AirSever។
៨.AirDrop:
ជាបច្ចេកវិទ្យាផ្ទេរទិន្នន័យឥតខ្សែ ដោយអាចផ្ទេរចេញរូបភាព វីដេអូ ឯកសារមួយចំនួនពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយផ្សេងទៀត។ អាចបើកឃើញក្នុងផ្ទៃ Control Center បង្កប់ក្នុងប្រអប់ Airplane Mode ទាមទារឲ្យសង្កត់ជាប់ឬប្រើ 3D Touch។
៩.FaceTime:
ជាមុខងារ VoIP ការនិយាយជាសំឡេង ឬវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត ទៅកាន់ iDevice ដូចគ្នា ដែលមានកម្មវិធី FaceTime។
១០.iMessage:
ប្រសិនអ្នកកំពុងផ្ញើសារជាមួយនរណាម្នាក់ ហើយប្រអប់សារលោតជាពណ៌ខៀវ នោះអ្នកកំពុងប្រើប្រាស់ iMessage ដោយមានន័យថា អ្នកម្ខាងទៀតមានប្រើប្រាស់ iPhone ដូចអ្នកដែរ។
១១.CarPlay:
សម្រាប់កំណត់មុខងារជំនួយលើរថយន្ត ដោយការដំណើរការអាចភ្ជាប់បានតាមរយៈខ្សែ USB ឬ Bluetooth សម្រាប់បើកមើល Apple Map, ឆ្លើយឆ្លង Siri ឬចាក់តន្រ្តីជាដើម។
១២.Animoji:
ទើបលេចចេញលើជំនាន់ iPhone X ដោយ Animoji ជា Emoji ដែលចាប់យកសកម្មភាព និងទឹកមុខរបស់អ្នក មកបង្កើតជាទម្រង់រូបភាពរស់រវើកមួយ តាមរយៈកាមេរ៉ា True Depth។
១៣.Night Shift:
ល្អសម្រាប់ការប្រើនៅទីតាំងងងឹត ដោយអ្នកក៏អាចកំណត់ថេរវេលាឲ្យ Night Shift បើកដំណើរការបាន តាមរយៈ Settings > Display & Brightness ហើយធ្វើការ Turn On/Off ឬកំណត់ក្នុង Control Center ផ្ទាល់។
១៤.Do Not Disturb:
ជាមុខងារបិទមិនឲ្យមានការ Call ចូលរំខានពេលស្ថិតក្នុងកាលៈទេសៈសំខាន់ណាមួយ ដូចជាក្នុងអង្គប្រជុំ ឬក្នុងរោងភាពយន្ត ដោយមិនឲ្យបន្លឺសំឡេង តែអ្នកអាចដឹងបានតើនរណាជាអ្នក Call មក។
១៥.Reading List:
នៅលើ Safari អាចបើកឲ្យអ្នករក្សាទុកអត្ថបទ ឬអាសយដ្ឋានណាមួយសម្រាប់អានពេលក្រោយ ដោយក្នុង Safari ចុចលើប៊ូតុង Share និងរើសយក Reading List នោះអ្នកអាចបើកមើលបានដោយមិនចាំបាច់មានអ៊ីនធឺណិតក្នុងបន្ទាប់៕