Google សម្រេចទិញ YouTube ដោយសារវីដេអូកំប្លែងបុរសចិនពីរនាក់នេះសោះ
- 2019-04-12 06:08:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google សម្រេចទិញ YouTube ដោយសារវីដេអូកំប្លែងបុរសចិនពីរនាក់នេះសោះ
ចន្លោះមិនឃើញ
វីដេអូបង្ហាញពីកាយវិការបុរសចិនពីរនាក់ កំពុងធ្វើមុខមាត់បែបកំប្លែងអមជាមួយបទចម្រៀង "I Want It That Way" របស់ក្រុម Backstreet Boys ជាមូលហេតុធ្វើឲ្យលោកស្រី Susan Diane Wojcicki ចាប់អារម្មណ៍និងសម្រេចចិត្តទិញគេហទំព័រវីដេអូកម្សាន្តដ៏ពេញនិយម YouTube ក្នុងឆ្នាំ ២០០៦។
លោកស្រី Susan ជានាយកប្រតិបត្តិគេហទំព័រមើលវីដេអូចម្រៀងធំបំផុត YouTube ដែលពីមុនលោកស្រីកាន់តំណែងជាអនុប្រធានផ្នែកផ្សព្វផ្សាយ និងពាណិជ្ជកម្មនៃក្រុមហ៊ុន Google បាននិយាយថា៖ "វីដេអូកំប្លែងរបស់បុរសចិនជំរុញទឹកចិត្តនិងធ្វើឲ្យខ្ញុំដឹងថា មនុស្សទាំងអស់នៅលើពិភពលោកអាចបង្កើតមាតិកាវីដេអូបានដោយមិនត្រូវការស្ទូឌីយោក៏បាន"។
លោកស្រី Susan Diane Wojcicki បានសម្រេចចិត្តឲ្យក្រុមហ៊ុន Google ទិញយកគេហទំព័រ YouTube ក្នុងតម្លៃ ១,៦៥ពាន់លានដុល្លារ ហើយលោកស្រី Susan Diane Wojcicki ត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិនៃគេហទំព័រ YouTube នេះតែម្តង។