​នេះ​ជា​វីដេអូ​បង្ហោះ​មុន​គេ​លើ YouTube គ្រប់​គ្នា​អាច​មិន​ដឹង

  • 2019-04-15 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube ​​បាន​បើក​ដំណើរ​ការ​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៤កុម្ភៈ​​ ឆ្នាំ ២០០៥ ​​ប៉ុន្តែ​វីដេអូ​​ដែល​បង្ហោះ​ដំបូង​គេ​​បង្អស់​នៅ​ថ្ងៃ​ទី ២៣​មេសា​ឆ្នាំ ២០០៥។

6a

វីដេអូ​នោះ​មាន​​ឈ្មោះ​ថា​ ខ្ញុំ​នៅ​សួនសត្វ «Me at the Zoo» ​​ដែល​ថត​ដោយ​លោក Yakov Lapitsky ​មាន​រយៈពេល​តែ ១៩វិនាទី​ប៉ុណ្ណោះ​​​​ ដោយ​ស្ថាបនិក​ Youtube ​​ម្នាក់​លោក Jawed Karim ​​​កាល​អាយុ ១៩​ឆ្នាំ​នៅ​សួន​សត្វ San Diego រដ្ឋ​កាលីហ្វញ៉ា។

វីដេអូ​នេះ​មិន​មាន​អ្វី​ពិសេស​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ឡើយ ​គ្រាន់​តែ​វា​ការ​ចាប់​ផ្ដើម​បង្ហាញ​ថា​យើង​អាច​បង្ហោះ​វីដេអូ​បាន​ហើយ។​ ​លុះ​ដល់​​ឆ្នាំ ​២០០៦​​​ គេ​សង្កេត​ឃើញ​មាន​វីដេអូ​ចំនួន ៦៥ ០០០​​ បង្ហោះ​ចូល​​ Youtube រៀង​រាល់​ថ្ងៃ។

6u

Jawed Karim ថត​នៅ​ឆ្នាំ ២០១៥

ទស្សនា​វីដេអូ​ដំបូងគេ​បង្ហោះ​លើ Youtube៖

 

ប្រភព៖ Mashable   ប្រែ​សម្រួល៖ ឡេង​ភារុណ