មក​ស្គាល់ប្លង់​​ថត​កុន​​ល្បី​ៗ​​ សូម្បី​​ភាពយន្ត​ហូលីវូដ​​ក៏​យក​តាម​​​នេះ​ដែរ!

  • 2019-04-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លង់​ថត​នៃ​ភាពយន្ត​ល្បី​ៗ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ជ្រើស​រើស​យ៉ាង​ម៉ត់ចត់​ និង​សរសេរ​ជាក់​លាក់​ក្នុង​សេនារីយ៉ូ​រឿង។ ថ្វីត្បិត​ពេល​ខ្លះ​ ផលិតករ​មួយ​ចំនួន​បាន​ព្យាយាម​បង្កើត​ប្លង់​ថ្មី​ៗ​របស់​ខ្លួន​​ក្ដី​ ប៉ុន្តែ​ភាពយន្ត​ទូទាំង​ពិភពលោក​ សូម្បី​តែ​ហូលីវូដ​ តែង​ប្រើ​ប្រាស់​ប្លង់​ខាង​ក្រោម​នេះ​ ជា​ប្លង់​មូលដ្ឋាន​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​របស់​ខ្លួន៖

-Extreme Wide Shots (EWS)​ គឺ​ជា​ប្លង់​ពី​ចម្ងាយ​ អាច​បង្ហាញ​ពី​អ្វី​មួយ​ ឬ​ទី​កន្លែង​ណា​មួយ​បាន​​​យ៉ាង​ទូលាយ។ (មើល​រូប​ទី​១​ ខាង​ក្រោម)

-Wide Shots​ (WS) គឺ​ជា​ប្លង់​បង្ហាញ​មួយ​ជំហរ​ខ្លួន​របស់​មនុស្ស​ ឬ​ Subject​ អ្វី​មួយ។

-Medium Shots​ (MS) គឺ​ថត​មនុស្ស​ត្រឹម​ពាក់​កណ្ដាល​ចង្កេះ​ឡើង​លើ​រហូត​​ហួស​ចុង​សក់​បន្តិច។ ប្លង់​នេះ​គឺ​អាច​ឲ្យ​អ្នក​ទស្សនា​ឃើញ​ពី​ចលនា​ដៃ​ ឬ​ការ​ផ្លាស់​ទី​​របស់​តួ​អង្គ​យ៉ាង​ច្បាស់។

-Medium Close Ups (MCU) គឺ​ជា​ប្លង់​ដែល​បង្ហាញ​តួ​អង្គ​កាន់​តែ​កៀក​ ចាប់​​ត្រឹម​ក្រោម​ស្មា​បន្តិច​ទៅ​លើ​ដល់​​​ចុង​សក់។

-Close Ups (CU)​ គឺ​ជា​ប្លង់​ដែល​បង្ហាញ​ផ្នែក​ណា​មួយ​នៃ​ Subject។ ឧទាហរណ៍​ដូច​រូប​ទី​១​​ខាង​ក្រោម​នេះ​ CU ​គឺ​មុខ​របស់​មនុស្ស​ប្រុស​នោះ។

-Extreme Close Ups (ECU) គឺ​ជា​ប្លង់​ថត​កៀក​បំផុត​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ Subject​ ច្បាស់​ និង​លម្អិត​ជាង​ភ្នែក​របស់​អ្នក​ទៅ​ទៀត។ ដូច​រូប​ទី​១​ខាង​ក្រោម​នេះ​ ECU​ គឺ​លើ​រង្វង់​ភ្នែក​ទាំង​ពីរ​របស់​មនុស្ស​ប្រុស​នោះ។

Camera-Shotsរូប​ទី​១

-Two Shot

គឺ​ជា​ប្លង់ ​ដែល​ថត​យក​មនុស្ស​ពីរ​នាក់។ (មើល​រូប​ទី​២​ ខាង​ក្រោម​)

Two-Shot

រូប​ទី២

-Over the Shoulder Shots (OSS

) គឺ​ជា​ប្លង់​ថត​ពី​ខាង​ក្រោយ​មនុស្ស​ម្នាក់​សំដៅ​ឆ្ពោះ​ទៅ​កាន់​ Subject ​ដោយ​ឲ្យ​ឃើញ​ត្រចៀក​ ស្មា​ ឬ​ផ្ទៃ​មុខ​ម្ខាង​​នៃ​មនុស្ស​នោះ។ បច្ចេកទេស​នៃ​ការ​ថត​ប្លង់​នេះ​គឺ​ឲ្យ​មនុស្ស​ទល់មុខ​នឹង​ Subject។ ប្លង់​នេះ​ក៏​គេ​ឧស្សាហ៍​ប្រើ​ក្នុង​កិច្ច​សម្ភាសន៍​ដែរ។ (មើល​រូប​ទី​៣​ ខាង​ក្រោម)  

over-shoulder

រូប​ទី៣

  -Point of View ​គឺ​ជា​ប្លង់​ដែល​ថត​ចេញ​ពី​ក្បែរ​ភ្នែក​របស់​អ្នក​សម្ដែង​ ដូច្នេះ​អ្នក​ទស្សនា​នឹង​មាន​អារម្មណ៍​ថា​ ប្លង់​ហ្នឹង​គឺ​ចេញ​ពី​ភ្នែក​របស់​គេ​ផ្ទាល់​ ឬ​ដៃ​កំពុង​មាន​ចលនា​ក្នុង​អេក្រង់​​ហាក់​បី​ដូច​ជា​ដៃ​របស់​គេ​ដែរ។ (មើល​វីដេអូ​ខាង​ក្រោម)

-Selective Focus គឺ​ជា​ប្លង់​ដែល​គេ​ថត​​​ទម្លាក់​ Aperture ​ឲ្យ​ទាប​ ឧ. f/3.5, f/2.8, f/2, ឬ​ f/1.4​ នោះ​វា​នឹង​បង្កើត​ភាព​ព្រិល​ (Depth of Field)​ នៅ​កន្លែង​ដែល​អ្នក​មិន​ផ្ដោត​លើ​ (Out of Focus) ។ មើល​រូប​ទី​៤​ រូប​ផ្នែក​ខាង​លើ​ គឺ​ឲ្យ​ Focus ​នៅ​​​ខាង​មុខ​ ដូច្នេះ​រូប​បុរស​នោះ​មាន​ភាព​ច្បាស់​ ចំណែក​ឯ​រូប​នារី​នៅ​ខាង​ក្រោយ​ព្រិល។ ចំពោះ​​រូប​ខាង​ក្រោម​​​ គឺ​ឲ្យ​ Focus ​នៅ​ផ្នែក​ខាង​ក្រោយ​ ដូច្នេះ​រូប​នារី​ច្បាស់​ ចំណែក​រូប​បុរស​ព្រិល។ ដោយសារ​​ភាព​យន្ត​​មាន​ចលនា​ គេ​​អាច​​ប្ដូរ​ឲ្យ​​ម្ដង​ព្រិល​មុខ​​ម្ដង​ព្រិល​​ក្រោយ​បាន​យ៉ាង​​ងាយ។ (អាន​អត្ថបទ៖ របៀប​នៃ​ការ​ថត​រូប​បែប​ Depth of Field

 

selective-focus

រូប​ទី​៤

 

ទស្សនាវីដេអូ​អំពី​ប្លង់​ផ្សេង​ៗ៖

ក្រោយ​​ពីដឹង​​ប្លង់​មូលដ្ឋាន​ទាំង​អស់​​នេះ​ហើយ​ ប្រិយមិត្ត​អាច​​អនុវត្ត​​ផលិត​ជា​វីដេអូ​ខ្នាត​ខ្លី​បាន​ហើយ៕

ប្រភព៖ thewildclassroom, learnaboutfilmempireonline

ដោយ៖ មាស រ័ត្