ត្រជាក់ត្រជំមាន មិនទាន់ដល់​ថ្ងៃចូល​ឆ្នាំ​ផង ខេត្ត​បីនេះ​ធ្លាក់ភ្លៀង​បាត់

  • 2019-04-12 07:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធានទឹក​កាលពី​ថ្ងៃទី​១០ ឲ្យ​ដឹងថា​ពី​ថ្ងៃទី​១២ ដល់​១៧ ខែមេសា នឹង​មាន​ភ្លៀង​ធ្លាក់ពី​កម្រិត​ខ្សោយ​ទៅបង្គួរ ក្នុង​ក្រមខណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស។

ចុចអាន ពីរ​ថ្ងៃនេះ សីតុណ្ហភាព​ឡើង​ក្ដៅ​វិញបន្តិច​ ខណៈ​ប្រាំ​មួយ​ថ្ងៃ​បន្ទាប់អាច​មាន​ភ្លៀង​ធ្លាក់​បង្គួរ​

មកដល់ថ្ងៃទី១២ ខែមេសា នេះ​ភ្លាម​យ៉ាង​ហោច​ណាស់​មាន​ខេត្ត​បី​ហើយ​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ក្រសួង​ធនធាន​ទឹក​ថា​មាន​កម្រិត​ខ្សោយ។

(ទិដ្ឋភាពភ្លៀង​កំពុង​ធ្លាក់​ក្នុង​ខេត្តតាកែវ/រូបភាព៖ ក្រ​សួង​ធនធាន​ទឹក)

ខេត្ត​ទាំងបី​នោះ​មាន​ខេត្ត​កំពត ភ្លៀង​ធ្លាក់​នៅ​ស្រុកជុំគិរី ​ស្រុកកំពង់ត្រាច​ និងស្រុកឈូក ចំណែក​ខេត្ត​តាកែវ​វិញ​មាន​ភ្លៀង​ធ្លាក់​នៅ​ផែ្នកខ្លះ ក្នុងស្រុកកោះអណ្ដែត និងស្រុកគីរីវង្ស​។

ដោយឡែក​ខេត្ត​កំពង់​ចាម​ឯណោះ​វិញ​ក៏មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​ដែរ​នៅ​ក្នុង​ក្រុង​កំពង់ចាម​តែម្ដង៕​

អត្ថបទ៖ ទូច សុខា