​រំលឹក​ពី​អត្ថន័យ​អក្សរ​ "i" ដែល​មាន​លើ​ iPhone

  • 2019-04-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​បណ្ដាញ​អ៊ីនធឺណិត​បាន​គាស់​កកាយ​ឡើង​វិញ​នូវ​ប្រធានបទ​ទាក់​ទង​នឹង​អត្ថន័យ​អក្សរ​ "i"  លើ​ផលិតផល​របស់​ក្រុមហ៊ុន​ Apple ថា​តើ​វា​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​។

Logo Apple iPhone

បើ​ក្រឡេក​ទៅ​​កាន់​​​កម្មវិធី​ Apple Event កាល​ពី​​ឆ្នាំ​១៩៩៨​ លោក​ Steve Jobs បាន​បង្ហាញ​អំពី​កុំព្យូទ័រ​ iMac ដោយ​បាន​ពន្យល់​ពី​អត្ថន័យ​អក្សរ​ “i” ផ្សា​ភ្ជាប់​នឹង​ពាក្យ​ “Mac"។ នៅ​ពេល​នោះ​អក្សរ​ "i” គឺ​តំណាង​ឲ្យ​ Internet ហើយ​លោក​ Steve បាន​​​បង្ហាញ​ជា​បន្ត​ពី​ន័យ​ផ្សេង​ទៀត​​របស់​​អក្សរ​ "i” ចំពោះ​​ក្រុមហ៊ុន​ Apple។

iAppleSlide

ក្រៅ​ពី​ពាក្យ​​ Internet ​អក្សរ​ "i" ក៏​មាន​ន័យ​ថា​ individual, instruct, inform និង​ inspire។ ប៉ុន្តែ​​​អត្ថន័យ​នៃ​អក្សរ​ "i" ក៏​បាន​ឃ្លាត​ឆ្ងាយ​ពី​ន័យ​ដើម​របស់​វា​នៅ​ពេល​​ក្រុមហ៊ុន​ Apple ប្រកាស​ពី​ Original iPod ​ដែល​ផលិតផល​នេះ​គ្មាន​ទាក់​ទង​សូម្បី​តែ​បន្តិច​ទៅ​នឹង​អ៊ីនធឺណិត។

ក្រោយ​មក​ទៀត​នៅ​ពេល​ដែល​ iPhone ដំបូង​គេ​ប្រកាស​នៅ​ក្នុង​ឆ្នាំ​២០០៧​ មួយ​ក្នុង​ចំណោម​​​គោលការណ៍​​ទាំង​បី​នៃ​ទូរសព្ទ​​នេះ​គឺ​អ៊ីនធឺណិត​ ហើយ​វា​​ក៏​ជា​ពេល​ដែល​អក្សរ​ "i" បាន​ត្រឡប់​មក​កាន់​ន័យ​ដើម​របស់​វា​វិញ។ ចាប់​តាំង​​ពី​ពេល​នោះ​មក​ផលិត​​ដែល Apple ​ប្រកាស​ជា​បន្ត​បន្ទាប់​សុទ្ធ​តែ​មាន​មក​ជា​មួយ​នូវ​ប្រព័ន្ធ​ទំនាក់​ទំនង​អ៊ីនធឺណិត៕

ប្រភព៖ Mashable   ប្រែ​សម្រួល៖ សុខហេង