ស្គាល់​​ម៉ាក​រថយន្ត​ល្បីៗ​ ចុះ​មាន​ដឹង​ថា​ជា​ផលិតផល​ប្រទេស​​ណា​​ទេ?

  • 2019-04-16 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Porsche, Lexus, Toyota, Rolls-Royce ឬ​ Bentley គឺ​សុទ្ធ​សឹង​តែ​រថយន្ត​ម៉ាក​ល្បី​ដែល​មនុស្ស​​ភាគ​​ច្រើន​បាន​ស្គាល់​​​ ដោយ​មាន​មួយ​ចំនួន​តូច​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​ម៉ាក​រថយន្ត​ល្បីៗ​ទាំង​នេះ​មាន​ប្រភព​ពី​ប្រទេស​ណា។

Mazada-02

១.Porsche ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​ Stuttgart

២. Toyota ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​ Toyota ផ្ទាល់​

៣. Lexus ៖ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Toyota ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Nagoya ប្រទេស​ជប៉ុន

​​៤. Rolls-Royce ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អង់គ្លេស​ ដែល​​មាន​ស្នាក់​ការ​កណ្ដាលនៅ​ទីក្រុង​​ Goodwood ​ប្រទេស​អង់គ្លេស

៥. Bentley ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អង់គ្លេស​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Crewe

៦. Land Rover ៖ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​របស់​ប្រទេស​អង់គ្លេស​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Coventry

៧. Lamborghini ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អ៊ីតាលី​​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​​ក្នុង​សហគមន៍​ Sant'Agata Bolognese

៨. Ferrari ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អ៊ីតាលី​​ ដែល​​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Maranello

៩. Mazda​ ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង Fuchu

១០. Audi ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង Ingolstadt

១១. BMW ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ ​ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​ Munich

១២. Chevrolet ៖ ជា​ក្រុមហ៊ុន​របស់​​សហរដ្ឋអាមេរិក​ ដែល​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុងDetroit

អត្ថបទ៖ សុខហេង