ធ្លាប់​តែ​​ឃើញ​សូរ្យគ្រាស​មើល​ពី​ផែន​ដី​ ឥឡូវ​មើល​សូរ្យគ្រាស​ពី​លំហអាកាស​វិញម្ដង​

  • 2019-04-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​អវកាស​ណាសា​​​បាន​បញ្ចេញ​រូបភាព​មាន​ចលនា​មួយ​បង្ហាញ​ពី​បាតុភូត​​សូរ្យគ្រាស​​មើល​ពី​លំហអាកាស ដែល​បាន​កើត​ឡើង​កាល​ពី​ពេលកន្លងទៅនេះ។

defce2a4a99fe6cb4bc31691b45d8c5e638ab9e9

ទីភ្នាក់ងារ​​​នេះ​បាន​ប្រើ​ប្រាស់​ផ្កាយ​រណប​អង្កេត​ការ​អាកាសធាតុ​ The Deep Space Climate Observatory (DSCOVR) ដើម្បី​ផ្ដិត​យក​រូបភាព​​ដ៏​អស្ចារ្យ​ចំនួន​១៣​សន្លឹក បង្ហាញ​ពី​ស្រមោល​របស់​ព្រះចន្ទ​នៅ​លើ​សម្បក​ផែន​ដី។ ដើម្បី​បង្កើត​ជា​រូបភាព​មាន​ចលនា​គេ​បាន​បញ្ចូល​រូបភាព​ទាំង​១៣​សន្លឹក​នោះ​ចូល​គ្នា។

3213D7E600000578-0-image-a-51_1457650883850

នៅ​ក្នុង​រូបភាព​ខាង​លើ​ គេ​ឃើញ​ស្រមោល​​ខ្មៅ​របស់​ព្រះចន្ទ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហាសមុទ្រ​ឥណ្ឌា​ រួច​បន្ត​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​និង​អូស្ត្រាលី​ នឹង​ធ្វើ​ដំណើរ​ជា​បន្ត​ទៅ​បណ្ដា​កោះ​នៃ​ទ្វីប​អូសេអានី (កោះ​ Melanesia, Micronesiaនិង​កោះ​ Polynesia) រួច​ទើប​​​បញ្ចប់​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក៕

3204AC7D00000578-3482995-This_combined_photo_shows_the_moon_passing_in_front_of_the_sun_t-a-18_1457509410412

រូបភាព​ដំណើរ​បាតុភូត​សូរ្យ​គ្រាស​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី

 

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម