លេចមុខ ឡៅ ចន្ទ្រា ក្នុងវីដេអូប្រដាល់គុនខ្មែរបុរាណ “ម្ចាស់កេរ” របស់គ្រូតាម្ចាស់សាលាគុនតាឡីមានរិទ្ធិ
- 2019-04-18 08:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចមុខ ឡៅ ចន្ទ្រា ក្នុងវីដេអូប្រដាល់គុនខ្មែរបុរាណ “ម្ចាស់កេរ” របស់គ្រូតាម្ចាស់សាលាគុនតាឡីមានរិទ្ធិ
ចន្លោះមិនឃើញ
ម្ចាស់កេរ្តិ៍ ជាវីដេអូចងក្រងរបស់គ្រូព្រឹទ្ធាចារ្យ និងជាម្ចាស់សាលាប្រដាល់គុនខ្មែរបុរាណឈ្មោះ តាឡីដំរីមានរិទ្ធិ។ វីដេអូនេះធ្វើឡើងដើម្បីជាឯកសារលម្អិតអំពីប្រដាល់គុនខ្មែរបុរាណ ដែលឈរលើចំណុចគោល ៣ ដូចជា ប្រវត្តិប្រដាល់គុនខ្មែរបុរាណ ឆន្ទៈ និងនិរន្តរភាពឈ្មោះជាម្ចាស់កេរ្តិ៍។
ប្រជាពលរដ្ឋមួយចំនួនបានស្គាល់ពីទម្រង់នៃក្បាច់គុនបុរាណខ្មែរ តែមិនប្រាកដថាពួកគាត់ បានដឹងប្រវត្តិក្បាច់គុនដ៏ចំណាស់នេះទេ។ ជាក់ស្តែង ក្បាច់គុនបុរាណខ្មែរកើតឡើងនៅចន្លោះឆ្នាំ១១៧៧ និង១១៨១ ដែលក្បាច់គុននេះមានឈ្មោះថា អាត្មាយុទ្ធ គឺមានន័យថា ជាក្បាច់គុនប្រយុទ្ធតទល់ម្នាក់ទល់នឹងម្នាក់ ហើយក្បាច់គុននេះបង្កើតឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដែលមានភស្តុតាងជាក់ស្តែងតាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត ។
ដោយឡែកខ្លឹមសារក្នុងវីដេអូ “ម្ចាស់កេរ្តិ៍ដំណែល” ចងក្រងឡើងក្នុងគោលបំណងចង់បង្ហាញដល់ជំនាន់ក្រោយឲ្យស្គាល់ច្បាស់អំពី ភាពអស្ចារ្យនៃក្បាច់ប្រដាល់គុនខ្មែរដែលពិសេសជាងក្បាច់គុនដទៃ ដោយសំណុំបែបបទសិល្បៈក្បាច់គុននេះប្រែគ្រប់ផ្នែកទាំងអស់នៃរាងកាយឲ្យក្លាយអាវុធ និងអាចយកជីវិតគូសត្រូវត្រឹម ២-៣ក្បាច់។
នៅពេលជាតិសាសន៍ដទៃស្ងើចសរសើរពីអ្វីដែលអ្នកមាន នោះហើយជាមោទនភាពរបស់ប្រទេស និងប្រជាជនខ្មែរគ្រប់រូបក្នុងនាមជាម្ចាស់។ មោទនភាពជារឿងមួយ តែអ្វីដែលយើងត្រូវប្រកាន់ខ្ជាប់នោះគឺ ឆន្ទៈក្នុងនាមជាម្ចាស់កេរ្តិ៍ដំណែល ដែលយើងមានតួនាទីក្នុងការបង្ហាញតាមក្បួនក្រិតក្រមជាក់លាក់ ហើយអ្វីដែលចាំបាច់នោះគឺត្រូវរក្សាឲ្យបានគង់វង្សទៅជំនាន់បន្ត។
សូមរីករាយទស្សនាសេចក្តីលម្អិតតាមរយៈវីដេអូខាងក្រោម៖