បានមើលនៅ? វីដេអូ ក្រុមតូច នាំអ្នកគាំទ្រជួយសហគមន៍ខ្វះខាតជុំវិញភ្នំពេញ យ៉ាងសប្បាយមុនឆ្នាំថ្មី

  • 2019-04-12 09:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី "Spread The Goodness” ប្រចាំឆ្នាំ ២០១៩ ដែលរៀបចំដោយ ក្រុមហ៊ុន កូកា-កូឡា បានបញ្ចប់ទៅដោយជោគជ័យ ក្រោយជួយសម្រេចបំណងប្រាថ្នាជួយសហគមន៍នានាជុំវិញទីក្រុងភ្នំពេញចំនួន ៧ ឲ្យក្លាយជាការពិត។

បំណងប្រាថ្នាទាំងអស់ដែលក្រុមការងារសម្រេចបានរួមមាន៖

  • ផ្ដល់ធុងសំរាមចំនួន ២៥ ដល់ផ្សារកណ្ដាល (ដោយ ហេង បុប្ផា)
  • សួរសុខទុក្ខ និងយកអំណោយជូនបុគ្គលិកប្រមូលសំរាម និងអ្នករត់ស៊ីក្លូ (ដោយ រិទ្ធី កុល្លិកា និង ម៉ៅ រស្មី)
  • ដំឡើងកង្ហារនៅវិទ្យាល័យបឹងប្រិយ៍ (ដោយ ឌិន វណ្ណា)
  • ដាំដើមឈើនៅសាលាមធ្យមវិចិត្រសិល្បៈ (ដោយ វុត្ថា ដូរ៉ូនិច និង ណន សុពលរិទ្ធ)
  • សម្អាតសំរាមនៅក្រោមស្ពានព្រះមុនីវង្ស (ដោយ មិត្ត សុខរស់)
  • ឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋជាង ៥០ គ្រួសារ ដែលរងគ្រោះអគ្គីភ័យនៅភូមិសំបុកចាប (ដោយ ម៉ៅ យុទ្ធា)
  • បរិច្ចាគថវិកាចំនួន ២០ លានរៀល ជូនមូលនិធិគន្ធបុប្ផា (ដោយ ឈិន សុម៉ាលីន)

នេះជាកម្មវិធីដែលបង្កើតឡើងក្នុងគោលបំណង ចែករំលែកអំពើល្អដើម្បីសិរីសួស្ដីក្នុងឱកាសឆ្នាំថ្មីដែលឈានមកដល់ក្នុងពេលខាងមុខ។ ជាក់ស្ដែង កូកា-កូឡា បានធ្វើការសហការជាមួយក្រុមចម្រៀង SmallWorld Smallband ដើម្បីសម្រួលឲ្យការសម្រេចបំណងប្រាថ្នាទាំងនេះ ដំណើរការទៅដោយរលូន អមនឹងភាពសប្បាយរីករាយផងដែរ។

ចង់ដឹងថាបេសកកម្មនេះសប្បាយប៉ុណ្ណា? តោះទស្សនាទាំងអស់គ្នា៖

អត្ថបទ៖ សុខណា