Kroos​ តប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ខ្លួន​ចែក​ផ្លូវ​ជាមួយ​ Real

  • 2019-04-12 14:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Toni Kroos ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ ខ្លួន​មាន​បំណង​ចាកចេញ​ពី​ក្លឹប​អេស្ប៉ាញ​មួយ​នេះ។

កាសែត​អេស្ប៉ាញ AS បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ Twitter ថា​៖ " ខ្សែ​បម្រើ​អាល្លឺម៉ង់​កីឡាករ​ Toni Kroos មាន​បំណង​ផ្លាស់ប្ដូរ​បរិយាកាស​ បន្ទាប់​ពី​កីឡាករ​រួមរស់​ជាមួយ​ Real Madrid តាំង​ពី​ឆ្នាំ២០១៤ " ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ស្រាប់​តែ​ Kroos តប​ដោយ​ Retweet ការ​បង្ហោះ​របស់​កាសែត​នេះ​ថា​៖ " នេះ​ជា​ព័ត៌មាន​ប្រឌិត​ទាំង​ស្រុង​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ តាំង​ពី​ផ្ទេរ​មក​ក្លឹប​ Real Madrid បន្ទាប់​ពី​ឈ្នះ​ World Cup នៅ​ប្រទេស​ប្រេស៊ីល​មក Toni Kroos ដូច​ជា​ជោគជ័យ​គួរ​សម​ដែរ​ ដោយ​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១​នាក់​ដំបូង​ញឹកញាប់ និង​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ Real Madrid ដែល​ជាពិសេស​ឈ្នះ​ពាន UEFA Champions League ៣​ឆ្នាំ​ជាប់​គ្នា។

អាន​បន្ត៖

Zidane ឆ្លើយតប​ការ​រិះគន់​រឿង​ដាក់​កូន​ខ្លួន​ចូល​លេង

Benzema បង្កើត​កំណត់ត្រា​ល្អ​មួយ​ដែល​ Messi ឬ​ Ronaldo មិន​ទាន់​សម្រេច​បាន

Zidane ប្រាប់​ពី​បញ្ហា​ដែល​ Real កំពុង​ជួប​ប្រទះ​

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី