PSG ​លេង​១​ក្បាច់​ដាច់​ចង្កេះ ​ចាញ់​ក្រុម Lille ​៥-១ ​ជា​កំណត់ត្រា​អាក្រក់​បំផុត​១៩​ឆ្នាំ​ចុង​ក្រោយ​

  • 2019-04-15 02:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង PSG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Lille ​៥-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​បារាំង​សប្ដាហ៍​ទី​៣២​កាល​ពី​យប់មិញ​នេះ​។

វា​សឹង​តែ​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ ដែល​ក្រុម​ខ្លាំង PSG ​ធ្លាក់​ខ្លួន ចាញ់​ក្រុម Lille ​ដល់​ទៅ​៥​គ្រាប់​យ៉ាង​នេះ។ តែ​បើ​មើល​ទៅ​លើ​ការ​ប្រកួត​វិញ ​គឺ​ក្រុម​អ្នក​មាន​នៅ​បារាំង​មាន​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ​ក្រោយ​ពី Juan Bernat ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៣៦។ ​ក្រោយ​ពី​សល់​គ្នា​ត្រឹម​១០​នាក់​នេះ​ហើយ ទើប​ធ្វើ​ឱ្យ Lille ​មាន​ឱកាស​ស៊ុត​យក​ៗ រហូត​ឈ្នះ​ក្នុង​លទ្ធផល ៥-១ ​ដូច្នេះ​។

យ៉ាងណាមិញ បើ​ទោះ​ជា​ចាញ់​មែន ប៉ុន្តែ​ក្រុម PSG ​នៅ​តែ​ឈរ​កំពូល​តារាង​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Lille ​នេះ​ដដែល។ ដោយ​បច្ចុប្បន្ន​ពួកគេ​លេង​៣១​ប្រកួត ​មាន​៨១​ពិន្ទុ ​ស្រប​ពេល Lille ​វិញ ​លេង​៣២​ប្រកួត មាន​តែ​៦៤​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម