ចាន់ វឌ្ឍនាកា ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ​យប់មិញ​នៅ​លីគ​ម៉ាឡេស៊ី

  • 2019-04-15 02:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​កម្ពុជា ​ចាន់ វឌ្ឍនាកា ​ស្វែង​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​ម៉ាឡេស៊ី​កាល​ពី​យប់មិញ ​ប៉ុន្តែ​សោកស្ដាយ​មិន​អាច​ជួយ​ក្រុម​ឈ្នះ​បាន​។

ក្នុង​ជំនួប​រវាង​ក្រុម​ PKNS ទល់​នឹង​ Pahang FA ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) កីឡាករ វឌ្ឍនា​​កា​ ​បាន​ស៊ុត​បំប៉ោង​សំណាញ់ទី​ តាំងពី​នាទី​១៣ ជួយ​ឲ្យ PKNS នាំមុខ ១-០ ប៉ុន្តែ Pahang បាន​វាយ​បក​វិញ ២គ្រាប់ នៅ​នាទី ២៤ និង​ ៧៥។ នេះ​ជា​គ្រាប់​បាល់ទី២ សម្រាប់​វឌ្ឍនាកា សម្រាប់​ក្រុម PKNS ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី រដូវកាល​នេះ។

លទ្ធផល​នេះ មិន​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​ក្រុម​ទាំង ២ ប្រែប្រួល​នោះទេ ពោល​គឺ PKNS នៅ​តែ​ឈរ​លេខ ៥ ខណៈ​ Pahang នៅ​តែ​ឈរ​លេខ ២ ប៉ុន្តែចាញ់​ពិន្ទុ​​ក្រុម​កំពូល​តារាង​ Johor Darul Ta'zim តែ ២ពិន្ទុ​ប៉ុណ្ណោះ៕​

អត្ថបទ៖ មុន្នីរម្យ