គ្រូ Ajax ​ថា Ronaldo គ្មានអ្វីអស្ចារ្យ ត្រូវ​តាម​បិទ​ជា​ពិសេស​អ្វី​ទេ

  • 2019-04-16 05:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Erik ten Hag ​ប្រាប់​ទៅ​កូន​ក្រុម​ថា Ronaldo ​គ្មាន​អ្វី​ត្រូវ​បារម្ភ​ច្រើន​ឡើយ​សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ ​ដោយ​ចង់​ឱ្យ​ផ្ដោត​ទៅ​លើ​ក្រុម Juventus ​ទាំង​មូល​វិញ​ល្អ​ជាង​។

ការ​ប្រកួត​ជើង​ទី​២​រវាង​ក្រុម Juventus ​និង Ajax ​នឹង​ត្រូវ​លេង​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ​ នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ។ កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​នេះ បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា ១-១ ​ដូច្នេះ​ប្រកួត​នេះ​ក្រុម Ajax ​ត្រូវ​ការ​គ្រាប់​បាល់​ជា​ចាំ​បាច់ ដើម្បី​ទម្លាក់​ក្រុមម្ចាស់​ផ្ទះ​ឱ្យ​បាន។

លោក Erik ten Hag ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នៅ​ហុល្លង់​ខាង​លើ​បាន​និយាយ​ថា​កូន​ក្រុម​របស់​លោក​ត្រូវ​ប្រមូល​អារម្មណ៍​សម្រាប់​ការ​ប្រកួត​នេះ។ វត្តមាន​របស់ Ronaldo ​គឺ​មិន​ត្រូវ​ខ្វល់ខ្វាយ​ច្រើន​ពេក​ទេ ព្រោះ​រូបគេ​ក៏​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ដែរ។ លោក​មិន​ចំណាយ​កីឡាករ​ច្រើន​ដើម្បី​តាម​បិទ​កីឡាករ​ព័រទុយហ្គាល់​នេះ​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ