ត្រៀមតែលុយទៅ! ម៉ាស៊ីនហ្គេម PlayStation 5 រំពឹងចេញលក់ឆ្នាំក្រោយតម្លៃ ៤៩៩ ដុល្លារ
- 2019-04-18 03:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមតែលុយទៅ! ម៉ាស៊ីនហ្គេម PlayStation 5 រំពឹងចេញលក់ឆ្នាំក្រោយតម្លៃ ៤៩៩ ដុល្លារ
ចន្លោះមិនឃើញ
ក្រោយចេញផ្សាយ PlayStation 4 Slim និង PlayStation 4 Pro នៅឆ្នាំ ២០១៦ កន្លងទៅជិត ៣ ឆ្នាំមកនេះ Sony ពុំទាន់បន្តប្រកាសនូវម៉ាស៊ីនហ្គេមម៉ូឌែលថ្មីណាមួយទៀតនោះទេ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៩ ក៏មានដំណឹងល្ហិចល្ហៀងថាជំនាន់ PS5 អាចនឹងឈានចូលមកដល់ ហើយដាក់លក់ក្នុងឆ្នាំ ២០២០។
របាយការណ៍នេះបង្ហោះផ្សាយដោយ Developer ចែកចាយលើគេហទំព័រ Pastebin ដោយបង្ហើបថា PlayStation 5 ទំនងជាប្រកាសជាផ្លូវការនាខែមិថុនា ហើយដាក់លក់ក្នុងអំឡុងខែមិនាឆ្នាំ ២០២០។ ជាងនេះទៅទៀតវាមានតម្លៃ ៤៩៩ ដុល្លារ ខ្ពស់ជាងជំនាន់មុនកាលចេញដំបូង ១០០ ដុល្លារ តែតម្លៃនេះគឺស្មើទៅនឹងម៉ាស៊ីន Xbox One X អ៊ីចឹងដែរ។
ចំពោះមុខងារពិសេសៗប្រភពបង្ហើបថា PS5 នឹងមានមុខងារឲ្យឈ្មោះ Backward Compatible ដែលអាចគាំទ្រការលេងហ្គេមនៃឌីសចាស់ៗតាំងពីសេរ៊ី PS/PS2/PS3 ឬ PS4 បន្សំការចេញផ្សាយសេវាកម្មថ្មី PS Plus។ មានទំហំផ្ទុក 2TB គាំទ្រការបង្ហាញដល់កម្រិត 8K ជាមួយដំណើរការនៃឧបករណ៍ PlayStation VR និងដៃហ្គេម DualShock 5 Controller៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
បើកម៉ាស៊ីនត្រជាក់ចោល ពេលម៉ាស៊ីនឡានមិនបញ្ឆេះ អាចបំផ្លាញទាំងអាគុយ និងម៉ាស៊ីនត្រជាក់
ស្គាល់ម៉ាករថយន្តល្បីៗ ចុះមានដឹងថាជាផលិតផលប្រទេសណាទេ?