Ajax ទម្លាក់​ Juventus ពីវគ្គ​៨ក្រុម​ ទោះ Ronaldo ស៊ុតបាល់នាំមុខមុន​

  • 2019-04-17 02:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​​អ៊ីតាលី​ Juventus មិន​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​​ UFC បាន​ទេ​ បន្ទាប់​ពី​ចាញ់​ក្រុម​ភ្ញៀវ​ Ajax ​នៅ​ក្នុង​ផ្ទះ​ខ្លួន​​ឯង​ដោយ​​លទ្ធផល​ ២-១​ក្នុង​ជើង​ទី​២​​ ដែល​សរុប​ទាំង​ពីរ​ជើង​ចាញ់​ ៣-២។

ការ​ប្រកួត​ជើង​ទី​២​យប់​មិញ ក្រុម​ម្ចាស់​ផ្ទះ​ហាក់​ដាក់​សម្ពាធ​ច្រើន​នៅ​ដើម​វគ្គ​​រហូត​​ដល់​នាទី​ទី​២៨​​ទើប​ Ronaldo តែត​ចូល​ទី​បាន​សម្រេច​ដើម្បី​នាំ​មុខ​១-០ ដើម្បី​បង្កើន​ក្តី​សង្ឃឹម​កាន់​តែ​ខ្ពស់​ដល់​ម្ចាស់​ផ្ទះ។ យ៉ាង​ណា ត្រឹម​តែ​៤​នាទី​ក្រោយ​ប៉ុណ្ណោះ​ Ajax បាន​តាម​ស្មើ​ ១-១ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ​ De Beek នៅ​នាទី​ទី​៣៤។

នៅ​វគ្គ​ទី​២ ក្រុម​ទាំង​ពីរ​ហាក់​ប្រុង​ប្រយ័ត្ន​ និង​សម្រុក​ទៅ​វិញ​ទៅ​មក។ មើល​ទៅ​ម្ចាស់​ផ្ទះ​ Juventus ឱកាស​ស៊ុត​​នៅ​មុខ​ទី​របស់​ Ajax តិច​តួច។ ផ្ទុយ​ទៅ​វិញ​ Ajax ដាក់​សម្ពាធ​ច្រើន​ជាង​ ហើយ​នៅ​នាទី​ទី​៦៧​ De Ligt តែត​ចូល​ទី​បាន​សម្រេច​ បន្ទាប់​ពី​ទទួល​បាល់​ជ្រុង​ពីរ​ដើម្បី​នាំ​មុខ​ ២-១។ នៅ​ចុង​វគ្គ​ឃើញ​ថា Juventus បាន​ខំ​ប្រឹង​សម្រុក​ច្រើន​ ខណៈ​ Ronaldo ក៏​មាន​ឱកាស​តែត​​ម្តង​ម្កាល​ដែរ តែ​មិន​បាន​សម្រេច​ចប់។

សរុប​គ្រាប់​បាល់​ទាំង​ជើង​ Juventus ចាញ់​ដោយ​លទ្ធផល​ ៣-២ ដែល​អស់​ឱកាស​ឡើង​ទៅ​វគ្គ​​បន្ត​ហើយ​ ខណៈ Ajax ក្លាយ​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​បន្ទាប់​ពី​ទម្លាក់​ក្រុម​ខ្លាំង​ Real Madrid និង​ Juventus៕

អត្ថបទ៖ ជាន ចាន់រ៉ា