Solskjaer ​ថា​ពាន UCL ​ឆ្នាំ​នេះ ​គឺ​បាន​លើ Barcelona ​ហើយ​

  • 2019-04-17 09:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​គិត​ថា​ក្រុម​ដែល​ឈ្នះ UEFA Champions League ​គឺ​ជា​ក្រុម FC Barcelona ​ហើយ ។

បិសាច​ក្រហម Man Utd ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​ទាំង​ពីរ​ជើង ​៤-០។ បរាជ័យ​នេះ ​លោក Solskjaer ​មិន​បន្ទោស​កូន​ក្រុម​ឡើយ ព្រោះ​លោក​គិត​ថា​ក្រុម Barca ​មាន​សមត្ថភាព​លើស​ក្រុម​របស់​ខ្លួន​២​ទៅ​៣​ដង​ឯ​ណោះ ដូច្នេះ​ហើយ​ភាគរយ​ដែល​ឈ្នះ គឺ​ពិបាក​ខ្លាំង​ណាស់។

ជាមួយ​គ្នា​នេះ​ដែរ ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម​បិសាច​ក្រហម ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៀត​ថា ​នៅ​ឆ្នាំ​នេះ​ក្រុម Barcelona ​ល្អ​ទាំង​ព្រម​តែ​ម្ដង។ ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បាន។ ដូច្នេះ​ហើយ​ពាន​រដូវ​កាល​នេះ ​ភាគរយ​ខ្ពស់​គឺ​បាន​ទៅ​លើ​ក្រុម​នៅ​អេស្ប៉ាញ​នេះ​ទៀត​ហើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម