Son ​រួម​ចំណែក​​ធំ​ជួយ Spurs ទម្លាក់ City ឡើង​​វគ្គ​៤​ក្រុម​ជា​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ

  • 2019-04-18 01:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs បាន​ទម្លាក់​ក្រុម​រួម​លីគ Manchester City យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​កីឡដ្ឋាន Etihad Stadium ឡើង​ទៅ​វគ្គ​៤ក្រុមចុងក្រោយ Champions League ​ជា​លើក​ដំបូង។

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​៤​នាទី​ Raheem Sterling រក​បាន​គ្រាប់​ដំបូង​ឲ្យ City ប៉ុន្តែ​៣​នាទី​ក្រោយ​មក​កីឡាករ​កូរ៉េខាងត្បូង​ Heung-Min Son​ ទម្លុះ​សំណាញ់​តាម​ស្មើ​វិញ​ឲ្យ Spurs។ មិន​អស់​ចិត្ត​នាទី​ទី​១០​​ Son បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ជួយ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៏​នាំ​មុខ​វិញ​ម្ដង។

យ៉ាងណាមិញ​មុន​ចប់​តង់​ទីមួយ Man City បាន​ដាក់​សម្ពាធ​រក​បាន​២​គ្រាប់​វិញ​ សម្រេច​បាន​ដោយ​កីឡាករ Benardo Silva និង Raheem Sterling។ ឈាន​ដល់​វគ្គ​ទី​ពីរ​នាទី​៥៩ ខ្សែ​ប្រយុទ្ធ Sergio Aguero រក​បាន​គ្រាប់​​ទី​៤​ឲ្យ Man City ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​មាន​សង្ឃឹម​ជា​ខ្លាំង។ ប៉ុន្តែ​អ្វី​ៗ​ក៏​ប្រែប្រួល​បន្ទាប់​ពី Fernando Llorente រក​បាន​គ្រាប់​ទី​៣​ឲ្យ​ Spurs។

ចប់​ការ​ប្រកួត​៩០​នាទី Man City ឈ្នះ​ក្នុង​ដី​ខ្លួន​ឯង ៤-៣ ប៉ុន្តែ​កាល​ពី​ជើង​ទី​មួយ​ក្នុង​កីឡដ្ឋាន Tottenham Hotspur Stadium ក្រុម​ Spurs បាន​យក​ឈ្នះ ១-០។ ដូច្នេះ​សរុបលទ្ធផល​ទាំង​២​ជើង ៤-៤ តែ​ដោយ​សារ​ Spurs អាច​រក​គ្រាប់​ក្រៅ​ដី​បាន​ដូច​ឈ្នះ​ពួក​គេ​ជា​អ្នក​ឡើង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី