សេដ្ឋីនៅបារាំង នាំគ្នាចេញមុខសន្យាថានឹងជួយសង់វិហារ Notre Dame ឡើងវិញ ក្រោយអគ្គីភ័យឆាបឆេះ

  • 2019-04-18 02:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ចំនួន ៣​គ្រួសារ​ក្នុង​ប្រទេស​បារាំង នឹង​ចេញ​មុខ​ជួយ​រៃ​អង្គាស​ប្រាក់​ដើម្បី​សាង​សង់​ព្រះវិហារ Nortre Dame ឡើងវិញ​ក្រោយ​ពេល​ដែលអគ្គីភ័យ​បាន​លេបត្របាក់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

មហាសេដ្ឋីពាន់លានដុល្លារពីររូប​ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Kering និង L'oreal បាន​សន្យា​ថា​​ជួយ​ប្រាក់​រួម​គ្នា​ចំនួន ៥៦៥​លាន​ដុល្លារ​សម្រា់ប​ការ​សាង​សង់​ឡើង​វិញ ខណៈ​ពេល​ដែល​គ្រួសារ​អ្នក​មាន The Pinault ក៏​សន្យា​ថា​នឹង​ជួយ ១១៣​លាន​ដុល្លា​ផង​ដែរ។ ទង្វើ​របស់​ក្រុម​គ្រួសារ​អ្នក​មាន​ទាំង​បី បាន​បង្ហាញ​ពី​ភាព​ស្នេហា​ជាតិ​របស់​ពួកគេ​ចំពោះ​អត្តសញ្ញាណ​វប្បធម៌ដែល​បានបាត់​បង់​ដោយ​សារ​ភ្លើង​ឆេះ។

ជាមួយ​គ្នា​ដែរ ក្រុមហ៊ុន​ធំ​ៗ​របស់​បារាំងផ​្សេង​ទៀត​ ក៏​បាន​ចូលរួម​សម្រាប់​ការ​សាង​សង់​ឡើង​វិញ​ដែល​មាន​ដូច​ជា​ក្រុមហ៊ុន Total សន្យា​ថា​នឹង​ជួយ ១១៣​លាន​ដុល្លារ និង​ក្រុមហ៊ុន Capgemini នឹង​ផ្ដល់ ១,១​លាន​ដុល្លារ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី