ផ្ទះ​ជាង​៣០​ខ្នងរងផល​ប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​ កាលពី​ម្សិល​មិញ​នៅ​សៀមរាប

  • 2019-04-18 02:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធាន​ទឹក​នៅ​ព្រឹក​នេះ​ឲ្យ​ដឹងថា​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ជាង​៣០​ខ្នង និង​សាលា​រៀន​មួយ​ខ្នង​ផង​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ខ្សល់​កន្ត្រាក់​កាលពី​ម្សិលមិញ។

ក្រ​សួងធនធានទឹក​សរសេរ​លើ ទំព័រ​ហ្វេស​បុក​របស់​ខ្លួន​នាព្រឹក​នេះ​ថា​ផ្ទះ​ចំនួន​៣២​ខ្នង និង​សាលា​រៀន​មួយ​ខ្នង​ក្នុង​ស្រុក​បន្ទាយ​ស្រី និង​ស្រុកពួក ខេត្ត​សសៀម​រាប​បាន​រងផល​ប៉ះពាល់​ដោយ​សារ​ខ្យល់​កន្ត្រាក់​កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

ក្រសួង​ថា​​កាលពី​ម្សិល​មិញ​នៅ​ស្រុក​ទាំងពីរ​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំជាមួយ​នឹ​ង​ខ្យល់​កន្ត្រាក់ បណ្ដាលឲ្យ​ផ្ទះ​និង​សាលា​រៀន​ទាំងនេះ​រង​ផល​ប៉ះពាល់៕

រូបភាព៖ ក្រ​សួងធនធានទឹក