Klopp ​៖ ​អរគុណ​ព្រះ ​យើង​មាន​ពេល​ច្រើន ​ដើម្បី​រៀប​ក្បួន​បិទ Messi ​ឱ្យជាប់​

  • 2019-04-18 03:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Liverpool ​នឹង​ត្រូវ​ប៉ះ​ក្រុម Barcelona ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ដោយ​ប្រកួត​ជើង​ទី​១​នឹង​លេង​នៅ​ថ្ងៃ​៣០​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​ហើយ។

Liverpool ​ឡើង​ដល់​វគ្គ​នេះ ដោយសារ​តែ​យក​ឈ្នះ​លើ​ក្រុម Porto ​ក្នុង​លទ្ធផល ៦-១ ស្រប​ពេល​ក្រុម Barcelona ​វិញ ​យក​ឈ្នះ​ក្រុម Manchester United ​ក្នុង​លទ្ធផល ​៤-០។ នេះ​ជា​ប្រកួត​ជក់​ចិត្ត​ជាង​គេ​សម្រាប់​អ្នក​គាំទ្រ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ខណៈ​១​គូ​ទៀត គឺ​​ក្រុម Spurs ប៉ះ​ក្រុម ​Ajax ​។

លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​មុន​ប៉ះ​ក្រុម Barcelona ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​​ដែល​យើង​បាន​ឡើង​ដល់​វគ្គ​នេះ​២​ឆ្នាំ​ជាប់​គ្នា។ ប៉ះ Barcelona ​ជា​ប្រកួត​ដ៏​អស្ចារ្យ​មួយ ហើយ​រឿង​បញ្ឈប់ Messi … ហាហាហា... ​អរគុណ​ព្រះ​ហើយ ​ដែល​យើង​មាន​ពេល ​ដើម្បី​រៀប​ចំ​ក្បួន​បិទ​គាត់​នោះ។ ក្រុម​ទាំង​អស់​តែងតែ​ព្យាយាម​ធ្វើ​វា ប៉ុន្តែ​មិន​ទាន់​ក្រុម​ណា​ធ្វើ​បាន​នោះ​ទេ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខ្ញុំ​នឹង​រៀប​ក្បួន ​ប៉ុន្តែ​ពេល​ខ្ញុំ​សូម​គិត​ដល់​ប្រកួត​ជាមួយ Cardiff ​សិន”។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម