អស្ចារ្យ​ណាស់!​ សុខ​ ធី​ ប៉ះ​កីឡាករ​លេខ១​របស់​ថៃ​ Rodtang​ នៅ​សង្វៀន​ One

  • 2019-04-18 06:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ដើម​កំណើត​មក​ពី​បន្ទាយ​មានជ័យ​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​អ្នក​ប្រដាល់​ជួរ​មុខ​របស់​ថៃ​ គឺ​កីឡាករ​ Rodtang​ នៅ​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​នៅ​សង្វៀន​ One Champoinship​។​

កីឡាករ សុខ ធី

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​នេះ​ នឹង​ត្រូវ​វិល​ចូល​សង្វៀន​ One​ ជា​លើក​ទី៣​ បន្ទាប់​ពី​រូប​គេ​អាក់ខាន​បង្ហាញ​មុខ​ក្នុង​សង្វៀន​ខ្នាត​អន្តរជាតិ​មួយ​នេះ​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ​កន្លង​ទៅ។​ បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​ផេក​ផ្លូវ​ការ​របស់​ One​ បង្ហាញ​ថា​ ជើង​ខ្លាំង​របស់​កម្ពុជា​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ក្នុង​គូ​ទី១០​ ជា​មួយ​កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​របស់​ថៃ Rodtang ។​ កាន់​តែ​អស្ចារ្យ​ទៀត​នោះ​ សម្រាប់​កីឡាករ​ទាំង​ពីរ​នាក់​នេះ​គឺ​ខាង​អ្នក​រៀបចំ​កម្មវិធី​ ដាក់​ឲ្យ​ពួកគេ​ប្រកួត​ក្នុង​តំណែង​ជាប់គូរ​បន្ទាប់​ឯក​តែ​ម្ដង។​ នេះ​ជា​រឿង​កម្រ​មួយ​ដែរ​សម្រាប់​កម្ពុជា​ ដែល​មាន​ឱកាស​បាន​ជួប​កីឡាករ​លំដាប់​របស់​ប្រទេស​ថៃ​បែប​នេះ​ ព្រោះ​មិន​ងាយ​ឡើយ​បាន​ប៉ះ​ជើង​ខ្លាំង​ទាំង​នោះ​ណាស់​ ដោយ​ សារ​តែ​តម្លៃ​ខ្លួន​និង​កម្រិត​កម្មវិធី​ធំៗ​ទើប​ពួកគេ​ប្រកួត។​

កីឡាករ RodTang(រូបភាពហ្វេសបុក)

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ ធ្លាប់​ប្រកួត​ក្នុង​សង្វៀន​ One Championship​ ពីរ​លើក​រួច​មក​ហើយ​ ពោល​គឺ​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ​ Lerdsila​ ទាំង​ពីរ​លើក៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​