ក្ដៅ​ទៀតហើយ សីតុណ្ហភាព​នឹង​បន្តកើនឡើង​រហូត​ដល់​៤០​អង្សាសេ

  • 2019-04-18 03:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងធនធានទឹក​ឲ្យ​ដឹងថា​ពី​ថ្ងៃទី១៩ ដល់​២៤ ខែមេសា សីតុណ្ហភាព​អតិបរមា​នឹង​បន្ត​កើន​ឡើង​ដល់៤០​អង្សាសេ​ ខណៈ​ភ្លៀង​កក់​ខែ​ចុះ​ខ្សោយឬស្ទើរតែគ្មាន​។

ក្រ​សួងធនធានទឹក​នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ​ដោយបាន​សរសេរថា​ពី​ថ្ងៃទី​១៩ ដល់​២៤ សីតុណ្ហភាព​អតិបរមា​នឹងបន្តកើន​ឡើង​ចន្លោះពី​៣៧ ទៅ​៤០​អង្សាសេ។​

ក្រ​សួង​បន្តថា​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​មួយ​ចំនួន ភ្លៀង​កក់​ខែ​នឹង​ចុះ​ខ្សោយ និង​កន្លែង​ខ្លះ​ស្ទើរតែគ្មាន​ទាំង​ស្រុង​តែម្ដង។

ជាមួយ​គ្នានេះ​ដែរ​ក្រ​សួង​ក៏បាន​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បន្ត​ប្រុង​ប្រ​យ័ត្នទៅនឹង​បាតុ​ភូត​ខ្យល់​កន្ត្រាក់​ផង​ដែរ​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម