ដំណឹង​អាក្រក់! Son មិន​អាច​បង្ហាញ​ខ្លួន​ជើង​ទី​មួយ​ទល់​នឹង Ajax ឡើយ​ព្រោះ​បញ្ហា​មួយ

  • 2019-04-18 03:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs នឹង​ត្រូវ​លេង​ឲ្យ​គ្មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ Son Heung-min សម្រាប់​ជើង​ទីមួយ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទល់​នឹង Ajax នៅ​ថ្ងៃ​ទី​ ៣០ ខែ មេសា។

កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​​នឹង​ត្រូវ​ជាប់​បម្រាម​មួយ​ប្រកួត​ដែល​ត្រូវ​លេង​ក្នុង​ទីក្រុង​ឡុងដ៏ បន្ទាប់​ពី​រូប​គេ​ទទួល​បាន​កាត​លឿង​ទី​៣​នៅ UCL រដូវ​កាល​នេះ​អំឡុង​ពេល​លេង​ទល់​នឹង Manchester City យប់​មិញ។ Son ជា​វីរបុរស​មួយ​រូប​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង​ជួយ Spurs ទម្លាក់ City ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ។

ប៉ុន្តែ Spurs មិន​អាច​កោះហៅ Son ឲ្យ​មក​លេង​ជើង​ទី​មួយ​ជាមួយ Ajax ក្នុង​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ឡើយ​ ព្រោះ​តែ​ត្រូវ​ជាប់​បម្រាម។ យ៉ាងណាមិញ Son មិន​ដឹង​ខ្លួន​​បាន​ជាប់​បម្រាម​នោះ​ទេ រហូត​ដល់​អ្នក​កាសែត​ម្នាក់​បាន​សួរ​គេ​អំពី​រឿង​នេះ ដោយ​គេ​ឆ្លើយ​ថា មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ។

តាម​ច្បាប់​នៅ​ក្នុង Champions League កីឡាករ​រូប​ណា​ទទួល​បានកាត​លឿង​៣​ក្នុង​រដូវ​កាល​ដែល​កំពុង​លេង​ត្រូវ​ពិន័យ​មិន​ឲ្យ​លេង​មួយ​ប្រកួត។ ក្រៅ​ពី​កីឡាករ​អាស៊ី​រូប​នេះ ក្រុម​របស់​លោក Mauricio Pochettino ក៏​ត្រូវ​អវត្តមាន Harry Kane សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​ជើង ដោយ​សារ​មាន​របួស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ