តម្លៃធូរហើយឡូយ! Samsung ប្រកាសចេញស្មាតហ្វូន Galaxy A ២ ស៊េរីទៀត
- 2019-04-18 03:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃធូរហើយឡូយ! Samsung ប្រកាសចេញស្មាតហ្វូន Galaxy A ២ ស៊េរីទៀត
ចន្លោះមិនឃើញ
ថ្មីៗនេះ Samsung បានប្រកាសចេញ Galaxy A60 និង A40s ពីរស៊េរីទៀត។ បន្ទាប់ពីឲបានចេញផ្សាយ Galaxy A70 និង A80 ។
Galaxy A60 មិនខុសពី A8s ទេគឺដាក់អេក្រង់ទំហំ ៦,៣ អ៊ិញប្រភេទ LCD រចនាបថបែប Infinity-O អាចបង្ហាញរូបភាពកម្រិត FulllHD+។ ចំពោះប្រឡោះកាមេរ៉ាមុខនោះ តូចជាង A8s បន្តិច ប៉ុន្តែបំពាក់កាមេរ៉ា ៣២ មេហ្គាភិចសែលសម្រាប់ថត Selfie។ A60 ប្រើឈីប Snapdragon 675 SoC ដើរដោយ Android 9 Pie ចេញពីប្រអប់។
ឯកាមេរ៉ាក្រោយ ៣ គ្រាប់(៣២+៨+៥) មេហ្គាភិចសែល មានតួនាទីរៀងគ្នាគឺ Wide-angle និង Depth sensor។ A60 ថែមរន្ធសាក USB Type-Cដាក់បច្ចេកវិទ្យាសាកភ្លើងលឿន 25W ដែលជាស្មាតហ្វូនជំនាន់ ៤ ដែលមានបច្ចេកវិទ្យានេះ មានថាមពលថ្ម ៤៥០០ មីលីអំព។
ចំពោះតម្លៃគឺ ៣០០ ដុល្លារសម្រាប់ជម្រើស RAM 6GB មេម៉ូរី ១២៨GB នៅទីផ្សារស្រុកចិន។
ចំណែក Galaxy A40s មានអេក្រង់ ប្រភេទ Infinity-U អាចបង្ហាញរូបភាពកម្រិត FulllHD+។ A40s ដាក់ឈីប Exynos 7904 SoC មានថាមពលថ្ម ៥០០០ មីលីអំពែ ដើរដោយ Android 9 Pie ចេញពីប្រអប់ដូចគ្នា។
A40s ថែមរន្ធសាក USB Type-Cដាក់បច្ចេកវិទ្យាសាកភ្លើងលឿន 15W និងបច្ចេកវិទ្យាស្កេនដៃនៅខាងក្រោយ។ កាមេរ៉ាខាងក្រោយ ៣ គ្រាប់(១៣+៥+៥) មេហ្គាភិចសែល ឯកាមេរ៉ាមុខ ១៦ មេហ្គាភិចសែលសម្រាប់ Selfie។
ចំពោះតម្លៃគឺ ២២៥ ដុល្លារសម្រាប់ជម្រើស RAM ៦GB មេម៉ូរី ៦៤GB នៅទីផ្សារស្រុកចិន។
អត្ថបទទាក់ទង៖