មក​មើល​កាដូ ករុណា ពេជ្រ ទិញ​ឲ្យ​ខ្លួន​ឯង​ក្នុង​ឆ្នាំ​ថ្មី​នេះ​ចុះ តម្លៃ​កប់​ពពក

  • 2019-04-18 04:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចូល​ឆ្នាំ​ថ្មី​រួច សិល្បករ​រំលេច​សមិទ្ធផល​ថ្មី​បន្តបន្ទាប់ ក្នុង​នោះ ណូម័រ ទើប​ទិញ​ផ្ទះ​ថ្មី ឯ​លោក ករុណា ពេជ្រ ក៏​ឡើង​ស៊េរី​រថយន្ត​ថ្មី​ដ៏​ប្រណិត​មួយ​គ្រឿង​ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

រថយន្ត​ថ្មី​របស់ អតីត​អ្នក​ចាត់​ការ​ផលិតកម្ម ថោន នេះ គឺ​ម៉ាក Lexus ស៊េរី​ឆ្នាំ ២០១៩ ដែល​លោក ករុណា ពេជ្រ ទើប​បាន​បើក​បង្ហាញ​នៅ​មុន​នេះ។ "សួស្ដី​ឆ្នាំ​ថ្មី​ ហេង​ ហេង​ ...ទម្រាំ​តស៊ូ​ ដណ្ដឹង​យក​អូន​បាន​ មិន​ងាយ​ទេ​ ព្រោះ​ថ្លៃ​ទឹក​ដោះ​អូន​ច្រើន​ពេក....មួយ​ចំណែក​ សម្រាប់​ប៉ា​.. មួយ​ចំណែក​សម្រាប់​គ្រួសារ.. មួយ​ចំណែក​នេះ​ ដើម្បី​ខ្លួន​ឯង...ប្រសិន​បើ​ប៉ា​ដឹង​ខ្លួន​ ចង​ចាំ​វិញ​ មិន​ដឹង​បាន​សប្បាយចិត្ត ញញឹម យ៉ាង​ណា​ទេ"។ ម្ចាស់​បទ "អោប​គេ​ទៅ" ថ្លែង។

ប្រិយមិត្ត​អ្នក​គាំទ្រ​លោក​ជា​ច្រើន​បាន​សាទរ​ចំពោះ​សមិទ្ធផល​ក្នុង​ឆ្នាំ​ថ្មី​នេះ បន្ទាប់​ពី​គេ​បាន​ដឹង​ថា យូរ​មក​ហើយ​លោក រវល់​តែ​នឹង​ការ​មើល​ថែ​អ្នក​មាន​គុណ​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ ពុំ​សូវ​មាន​ពេល​គិត​គូរ​ពី​ខ្លួន​ឯង​ឡើយ។ ចំពោះ​តម្លៃ ករុណា ពេជ្រ សុំ​មិន​បញ្ចេញ​នូវ​តម្លៃ​ពិត​ប្រាកដ​ឡើយ ដោយ​គ្រាន់​តែ​បង្ហាញ​ថា ជា​តួលេខ​មួយ​ដ៏​ខ្ពស់។

ទោះ​យ៉ាង តាម​តម្លៃ​នៅ​លើ​ទីផ្សារ រថយន្ត Lexus ស៊េរី​ឆ្នាំ ២០១៩ នេះ មាន​តម្លៃ​ប្រមាណ ២៤ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ បែប​នេះ​ក្ដី ឆ្លើយ​ឆ្លង​ជាមួយ Sabay បញ្ជាក់​ថា រថយន្ត​ថ្មី​របស់​លោក​នេះ មិន​មាន​តម្លៃ​ដល់​តួលេខ​ខាង​លើ​ឡើយ ត្បិត​ថា រថយន្ត​របស់​លោក មិន​មែន​ស៊េរី​ឆ្នាំ ២០១៩ នោះ​ទេ។

"មើល​ពី​ខាង​ក្រៅ គឺ​រថយន្ត​នេះ ដូច​ស៊េរី​ឆ្នាំ ២០១៩ ទាំង​អស់ ប៉ុន្តែ​ឡាន​នេះ​គេ​ឡើង​ទេ​បង ឆ្នាំ​ពិត​របស់​វា គឺ​ឆ្នាំ ២០១៧​ទេ អា​ឆ្នាំ ២០១៩ តម្លៃ​ខ្ទង់ ២៤​ម៉ឺន​ដុល្លារ​អី​ហ្នឹង តែ​ឡាន​ខ្ញុំ​នេះ តម្លៃ​មិនដល់​ហ្នុង​ទេ!”។ លោក ករុណា ពេជ្រ ថ្លែង។

រថយន្ត​ថ្មី​របស់ ករុណា ពេជ្រ(រូបភាព៖ហ្វេសប៊ុក ករុណា ពេជ្រ)

នៅ​មុន​ប្ដូរ​មក​ស៊េរី Lexus ស៊េរី​ឆ្នាំ ២០១៩ នេះ លោក ករុណា ពេជ្រ បញ្ជាក់​ថា រថយន្ត​ចាស់​របស់​លោក ក៏​ស៊េរី Lexus ដែរ ប៉ុន្តែ​ស៊េរី​ទាប​ជាង គឺ​ឆ្នាំ ២០១០។ រថយន្ត​ថ្មី​នេះ លោក ទិញ​ទុក​ជា​អំណោយ​សម្រាប់​ខ្លួន​ឯង​នា​ឆ្នាំ​ថ្មី​នេះ៕

អាន៖ ក្ដៅ​សាច់​កាត់​ព្រឹក សួង សុខារ៉ានីត ចិត្ត​ល្អ បើក​ចំហ​​ប៊ីគីនី​មួយ​ឈុត​ធំ

បទ​នេះ ស្រទន់​លន្លង់លន្លោច​ណាស់ សម្រាប់​អ្នក​មាន​បញ្ហា​ស្នេហា​រដូវ​ចូល​ឆ្នាំ ស្ដាប់​ហើយ​អាច​ស្រក់​ទឹក​ភ្នែក

អាន៖ Bross La ចេញ​បទថ្មី ផ្ទុះ​ក៏​ផ្ទុះ គេ​រិះគន់ ក៏​រិះគន់ចាស់​ដៃ​​ដែរ!

អត្ថបទ៖ ទារិកា