Messenger អាប់ដែតថ្មី ចុចតែមួយខ្វាច់បើកបិទ Dark Mode បាន

  • 2019-04-19 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​សម្រាប់​អ្នក​ប្រើប្រាស់ Facebook Messenger ដែល​ចង់​ទទួល​បាន​មុខងារ​ផ្ទៃ​កម្មវិធី​ងងឹត Dark Mode ចាំ​បាច់​ត្រូវ​ចូល​ទៅ​កាន់​ប្រអប់​សារ​ណា​មួយ ហើយ​ធ្វើ​ការ​ផ្ញើ​ចេញ​នូវ​រូប Emoji ចំណិត​ព្រះចន្ទ​ដើម្បី​បើក​ដំណើរការ​មុខងារ​នោះ។

យ៉ាងណាមិញ​សម្រាប់​ការ​បន្ទាន់​សម័យ​ថ្មី​នេះ Facebook បាន​សម្រេច​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវការ គ្រប់​គណនី​ទាំង​អស់​ទូទាំង​សកលលោក ជាមួយ​ការ​ភ្ជាប់​ទីតាំង​បើក​បិទ​សាមញ្ញ​មួយ​ក្នុង​កម្មវិធី​ស្រាប់។

អ្វី​ដែល​អ្នក​ប្រើប្រាស់​ចាំ​បាច់​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់ Google Play Store ឬ App Store ហើយ​ធ្វើ​ការ Update កម្មវិធី Facebook Messenger ទៅ​កាន់​ជំនាន់​ក្រោយ​បង្អស់​ជា​ការ​ស្រេច។

+វិធី​បើក​ដំណើរការ​មុខងារ Dark Mode:

  • ចូល​ទៅ​កាន់​កម្មវិធី Messenger
  • ចុច​លើ​ទីតាំង Profile ​ត្រង់​ផ្នែក​ខាង​ឆ្វេង​ចំហៀង​ខាង​លើ​បង្អស់
  • ក្នុង​ទីតាំង​នេះ អ្នក​នឹង​បាន​ឃើញ​មុខងារ Dark Mode ហើយ​អាច​ធ្វើ​ការ Turn On/Off បាន​ជា​ធម្មតា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម