Robert Downey Jr. ជាតួអង្គម្នាក់គត់ដែលបានអានប៉ារ៉ូលរឿង "Avengers: Endgame” ទាំងមូល

  • 2019-04-19 02:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ ក្រុម​ការងារ​ពី​ក្រោយ​ខ្សែ​ភាពយន្ត​ដ៏​ល្បី "Avengers: Endgame” បាន​ព្យាយាម​បិទបាំងឈុត​ឆាក​ក្នុង​សាច់​រឿង​មួយ​នេះ​ឲ្យ​ជិត​ដើម្បី​កុំ​ឲ្យ​មាន​ការ​បែក​ធ្លាយ​ចេញ​ទៅ​ខាង​ក្រៅ មុន​ពេល​ខ្សែ​ភាពយន្ត​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ។

ជាមួយ​គ្នា​នេះ​ដែរ ថ្មី​ៗ​នេះ អំឡុង​ពេល​ធ្វើ​កិច្ច​សម្ភាស​ជាមួយ Rotten Tomatoes អ្នក​ដឹកនាំ​រឿង The Russo Brothers បាន​ទម្លាយ​ថា មាន​តួអង្គ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​អាន​ប៉ារ៉ូល​រឿង​មួយ​នេះ​ទាំង​អស់។ ម្នាក់​នោះ​គឺ​ជា​តារា​សម្ដែង Robert Downey Jr.។ លោក​គឺ​ជា​មនុស្ស​ម្នាក់​គត់​ក្នុង​ខ្សែ​ភាពយន្ត​មួយ​នេះ ដែក​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​គេ ក្នុង​ការ​អាន​ប៉ារ៉ូល​រឿង​ទាំង​មូល។

អ្នក​ដឹក​នាំ​រឿង​មួយ​នេះ​ក៏​បាន​បន្ត​ទៀត​ថា តារា​សម្ដែង Benedict Cucumberbatch ទទួល​បាន​ប៉ារ៉ូល​តែ​ក្នុង​ឈុត​ដែល​លោក​សម្ដែង​តែ​ប៉ុណ្ណោះ ខណៈ Chris Evans ក៏​អាន​មាន​សិទ្ធិ​អាន​ប៉ារ៉ូល​របស់​លោក​ដែរ។ ហើយ​ខណៈ តួអង្គ Tony Stark ជា​មនុស្ស​តែ​ម្នាក់​ដែល​ទទួល​បាន​ប៉ារ៉ូល​រឿង​ទាំង​មូល តួអង្គ Spider Man បែរ​ជា​មិន​ទទួល​បាន​សូម្បី​តែ​ក្រដាស​ចម្លង​ប៉ារ៉ូល​របស់​ខ្លួន។

ជា​ការ​បកស្រាយ​ហេតុផល អ្នក​ដឹកនាំ​រឿង​បាន​និយាយ​ថា៖ "ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ធ្វើ​រឿង​នេះ គឺ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​សម្ពាធ​របស់​តួអង្គ ព្រោះ​ថា​វា​មាន​ការ​ពិបាក​ណាស់ ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង​ពី​អ្វី​ដែល​យើង​ចង់​និយាយ។ ខ្សែភាពយន្ត​ទាំង​នេះ​ប្រៀប​ដូច​ជា​ជីវិត​យើង​ទាំង​មូល។ វា​ជា​អ្វី​​គ្រប់​យ៉ាង​ដែល​ពួក​យើង​ប្រឹងប្រែង​ធ្វើ​កន្លង​មក។ ការ​ផ្ដោត​សំខាន់​គឺ​ការ​និយាយ​រៀបរាប់​ពី​វា។ ដូច្នេះ ពួក​យើង​បាន​ដក​សម្ពាធ​ចេញ​ពី​ពួកគេ ដោយ​ការ​និយាយ​ថា "អូខេ! អ្នក​ដឹង​រឿង​កាន់​តែ​តិច អ្នក​កាន់​តែ​មិន​សូវ​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​ចេញ​ទៅ"៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី