លី​ រិទ្ធី​ ប៉ះ​បរទេស​លើក​ទី១​ បារម្ភ​ខ្លាច​ធ្វើ​មិន​បាន​ល្អ​ ប៉ុន្តែ​នឹង​ខំប្រឹង​ឲ្យខ្លាំងបំផុត​

  • 2019-04-19 02:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រយុទ្ធ​មក​ពី​ខេត្ត​សៀមរាប​ លី​ រិទ្ធី​ ថា​ប្រកួត​លក្ខណៈ​មិត្ត​អន្តរជាតិ​ល្ងាច​នេះ​នៅ​សង្វៀន​បាយ័ន​ មាន​ក្ដី​បារម្ភ​មួយ​ចំនួន​ដែរ​ ខ្លាច​ធ្វើ​មិន​បាន​ល្អ​ដោយ​សារ​ខ្លួន​ជា​ជើង​ថ្មី​ ខណៈ​បទ​ពិសោធ​នៅ​ស្ទើរ​ ប៉ុន្តែ​នឹង​ខំ​ប្រឹង​ប្រែង​ឲ្យ​ខ្លាំង​បំផុត។​

កីឡាករ លី រិទ្ធី

រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ មាន​ការ​ភ្ញាក់ផ្អើល​ដែរ​ ដែល​បាន​ទទួល​ដំណឹង​ពី​ម្ចាស់​ក្លឹប​ថា​នឹង​ត្រូវ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​បែប​នេះ​ ដោយ​សារ​តែ​ខ្លួន​ទើប​តែ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ ទាំង​បទ​ពិសោធ​ និង​ស្នៀត​ហាក់​នៅ​ខ្ចី។​ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កីឡាករ​ដើម​កំណើត​អ្នក​អង្គរ​រូប​នេះ​ បញ្ជាក់​ថា​«ក្នុង​នាម​ជា​ប្រដាល់​ម្នាក់​ មិន​មាន​ចិត្ត​ខ្លាច​ដៃគូ​នោះ​ឡើយ​»។​

កីឡាករ លី រិទ្ធី

អ្នក​ប្រដាល់​វ័យ​២៩​ឆ្នាំ​រូប​នេះ​ បន្ថែម​ទៀត​ថា​ ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​រយៈ​ពេល​១​សប្ដាហ៍​ដែរ​ និង​ឆ្លៀត​មក​ពង្រឹង​សមត្ថភាព​បាន​ប៉ុន្មាន​ថ្ងៃ​ថែម​ទៀត​ដែរ​ជា​មួយ​លោក​គ្រូ​ ធន់​ សុភា​ នៅ​រាជធានី​ភ្នំពេញ។​ សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​នេះ​ រិទ្ធី​ សង្ឃឹម​ប្រហែល​៥០%។​

កីឡាករ លី រិទ្ធី

កីឡាករ​ លី​ រិទ្ធី​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជើង​ខ្លាំង​ថៃ​ Takunsingha​ នៅ​សង្វៀន​បាយ័ន​ស្ទឺង​មានជ័យ​ ល្ងាច​នេះ​ចាប់​ពី​ម៉ោង​៧​យប់​តទៅ។​ គូ​មិត្តភាព​មួយ​ទៀត​នោះ​គឺ​ អ៊ូច​ ធារិទ្ធ ប៉ះ​ បូវី ព្រហ្មថាន់ចៃ ​៕​

វិដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម