ប្លែកមែនទែន តារាល្បីៗខ្មែរច្រើននាក់ សម្រុកទៅតំបន់ដាច់ស្រយាលមួយរបស់កូរ៉េ
- 2019-04-19 03:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកមែនទែន តារាល្បីៗខ្មែរច្រើននាក់ សម្រុកទៅតំបន់ដាច់ស្រយាលមួយរបស់កូរ៉េ
ចន្លោះមិនឃើញ
ខុសពីរាល់ដងដែលការប្រគំតន្ត្រីច្រើនធ្វើនៅទីប្រជុំជន ឬក្រុងនោះ លើកនេះ តារាចម្រៀងខ្មែរល្បីៗច្រើនដួង ត្រូវបានរៀបចំឲ្យទៅច្រៀងរាំនៅតំបន់ដាច់ស្រយាលមួយរបស់កូរ៉េទៅវិញ។ នេះបើតាមការអះអាងរបស់អ្នករៀបចំ។
តារាចម្រៀងទាំងនោះមានដូចជាតារាចម្រៀង ខេម កញ្ញា ឡូរ៉ា ម៉ម លោក អូន ម្ចាស់បទ "រៀបការនឹងបងបានទេ" កញ្ញា យូរី និងលោក ចាន់ សម័យជាដើម ដែលពួកគេបានចេញដំណើររួមគ្នានាយប់មិញនេះ។ តាម ឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ឧបត្ថម្ភការប្រគំតន្ត្រីខាងលើ បានឲ្យដឹងថា តារាចម្រៀងល្បីៗខ្មែរទាំងអស់ មានគ្នាសរុបចំនួន ១០នាក់ ហើយពួកគេនឹងទៅធ្វើការប្រគំតន្ត្រីនៅតំបន់ សាសាន ទីក្រុង ពូសាន ក្បែរទីក្រុង គីមហេ។
“នេះជាទីក្រុងមួយដាច់ស្រយាលតែម្ដងរបស់ប្រទេសកូរ៉េ ហើយបងប្អូនខ្មែរយើងដែលនៅទីនោះ គាត់មិនដែលបានមើលការសម្ដែង មិនដែលជួបសិល្បករល្បីយើងផ្ទាល់ទេ អីចឹងហើយ ខ្ញុំយកទៅដាក់នៅទីនោះតែម្ដង"។ ណាវ៉ាត្រា ថ្លែង។
ក្រៅពីលើកការប្រគំតន្ត្រីខាងលើទៅតំបន់ដាច់ស្រយាលរបស់កូរ៉េហើយ អតីតពលករកូរ៉េរូបនេះ អះអាងថា ការប្រគំទៀតសោត ក៏មិនមានលក់សំបុត្រដូចមុនដែរ គឺបើកបងប្អូនខ្មែរនៅតំបន់នោះអាចចូលទស្សនាដោយសេរី។ ប៉ុន្តែយ៉ាងនេះក្ដី នឹងមានធុង សម្រាប់បងប្អូនអាចធ្វើការបរិច្ចាគតាមសទ្ធាជួយកុមាររបស់យើងតាមរយៈមន្ទីរពេទ្យគន្ធបុប្ផា។ "កន្លងមកខ្ញុំបានជួយមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់ខ្លួនហើយ ឥឡូវនេះខ្ញុំចង់បំផុសឲ្យមានការចូលរួមពីពួកគាត់ តាមទឹកចិត្តរៀងខ្លួន ប៉ុន្មានក៏បាន ១ពាន់ ក៏បាន ២ពាន់ក៏បាន គឺតាមទឹកចិត្តពួកគាត់ ដើម្បីជួយកុមាររបស់យើង"។
តាមការអះអាង ការរាំវង់ខ្នាតធំមួយ ក៏នឹងត្រូវដាក់បញ្ចូលទៅក្នុងផ្នែកមួយនៃការប្រគំតន្ត្រីខាងលើនេះដែរ ក្នុងគោលបំណង គឺដើម្បីបង្កើតកំណត់ត្រាថ្មីមួយជា ការរាំវង់ធំបំផុតក្នុងលោក។ បន្ថែមពីលើនោះ ក៏នឹងមានថតជាវីដេអូទុកជាឯកសារទៀតផង។ ឧកញ៉ា វ័យក្មេង បន្ថែម៕
កាដូ ករុណា ពេជ្រ ទិញឲ្យខ្លួនឯងក្នុងឆ្នាំថ្មីនេះ ត្រឹមតែជាង ២០ម៉ឺនដុល្លារប៉ុណ្ណោះ
សំឡេងមធ្យមទេ តែងំនឹងសម្រស់
ចាយលុយផ្ទាល់ខ្លួនផលិតរឿងសម្រាប់ខ្មែរ តែឥឡូវអស់លុយទៅហើយ