“Earth” វីដេអូបទចម្រៀងថ្មីរបស់ Lil Dicky ច្រៀងរួមគ្នាជាមួយតារាល្បីជាច្រើន បញ្ចេញជាផ្លូវការ

  • 2019-04-19 04:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត វីដេអូ​បទ​ចម្រៀង​ជា​លក្ខណៈ​សប្បុរសធម៌ "Earth” របស់​តារា​ចម្រៀង Lil Dicky ច្រៀង​រួម​គ្នា​ជាមួយ​តារា​ល្បី​ៗ​ជាង ៣០ រូប​ផ្សេង​ទៀត ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ។

បទ​ចម្រៀង​នេះ​ដែរ និពន្ធ​ឡើង​ក្នុង​​គោល​បំណង​អប់រំ​មនុស្ស​ទូទៅ​អំពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​សហការ​ជាមួយ​សមាគម The Leonardo DiCarprio Foundation ​ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​បញ្ហា​បរិស្ថាន។ តាម​រយៈ​វីដេអូ​បទ​ចម្រៀង​ថ្មី​នេះ​ដែរ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ធម្មជាតិ និង​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ដែល​សំឡេង​​តួ​ប្រភេទ​សត្វ​នីមួយ​ៗ ត្រូវ​បាន​បញ្ចូល​ដោយ​តារា​ល្បី​ៗ​ផ្សេង​ៗ​គ្នា ដូច​ជា​តួ​ស្វា​baboon ច្រៀង​ដោយ​តារា​ចម្រៀង Justin Bieber ខណៈ​តួអង្គ​សេះ​បង្កង់ ច្រៀង​ដោយ Ariana Grande។

ក្រៅ​ពី​នោះ​ក៏​មាន​ការ​ចូលរួម​សហការ​ច្រៀង​ពី​សំណាក់​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត​ដូច​ជា តារា​ចម្រៀង Haley, Miley Cyrus, Wiz Khalifa, Snoop Dog, Adam Levine, Shawn Mendes, Chalie Puth, Sia, Rita Ora, Katy Perry, Ed Sheeran, Leonardo DiCaprio, Meghan Trainor, John Legend, Psy, Kris Wu, Backstreet Boys, Lil Dicky ផ្ទាល់ រួម​នឹង​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត៕

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី