គ្រូ​ស្វាយ​រៀង ​ចង់​​ឈ្នះ​​ក្រោន ​ទុក​ជា​កាដូរ​អបអរ ក្រោយ​ចូល​ឆ្នាំ​ឱ្យ​អ្នក​គាំទ្រ​

  • 2019-04-19 07:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា បាន​ត្រលប់​មក​វិញ​ហើយ​ជាមួយ​ការ​ប្រកួត​សប្ដាហ៍​ទី​៤ ​ដែល​មាន​គូ​ពិសេស​ជា​ច្រើន ​ក្នុង​នោះ​ក៏​មាន​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោន​ផង​ដែរ។

គូ​ពិសេស​នេះ​នឹង​លេង​នៅ​ថ្ងៃ​អាទិត្យ វេលា​ម៉ោង​៦​ល្ងាច ​នា​កីឡដ្ឋាន​ស្វាយ​រៀង​ផ្ទាល់។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ដែរ លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ស្វាយ​រៀង ​បាន​និយាយ​ថា​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​កូន​ក្រុម​ក្នុង​ការ​យក​ជ័យជម្នះ​លើ​ភ្នំពេញ​ក្រោន​ឱ្យ​បាន​។ ទន្ទឹម​គ្នា​នេះ​ដែរ ​លោក​ក៏​បង្ហាញ​ការ​គោរព​ដល់​ក្រុម​ម្ចាស់​ជើង​ឯក​៦​សម័យ​កាល​នេះ​ដែរ ត្បិត​អី​ពួកគេ​មាន​កំណត់ត្រា​ក្ដោបក្ដាប់​ពាន​បាន​ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់។

រូបភាព៖ CNCC

មិន​មាន​របួស​កីឡាករ ​និង​ទម្រង់​លេង​កំពុង​ស៊ី​ចង្វាក់​គ្នា​ខ្លាំង​ផង ​គ្រូ​បង្វឹក​ខាង​លើ​រំពឹង​ខ្ពស់​ថា​នឹង​យក​ឱ្យ​បាន​៣​ពិន្ទុ ​ដើម្បី​ជា​ការ​អបអរ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ​ជូន​អ្នកគាំទ្រ​នៅ​ខេត្ត​ស្វាយ​រៀង​នៅ​ចុង​សប្ដាហ៍​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី