ពិតជាស្អាត! ៣រឿងនេះទើបទឹកដីអាមេរិកគ្មានសម្រាមផ្តេសផ្តាស (មានវីដេអូ)

  • 2019-04-19 10:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក​ជា​ប្រទេស​មហា​អំណាច​ធំ​មួយ​ក្នុង​ពិភពលោក អាស្រ័យ​ដោយសារ​ការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​។ ក្នុង​នោះ​ផ្នែក​បរិស្ថាន​ក៏​មាន​ភាព​ល្អ​ប្រសើរ គ្មាន​អ្នក​សំរាម​ចោល​ពាសវាលពាសកាល និយាយ​រួម​ គឺ​តំបន់​ភាគ​ច្រើន​ស្អាត​តែ​ម្ដង។

ប្រភព​របាយការណ៍​​របស់​ធានា​ពិភពលោក (World Bank) ដែល​មាន​ឈ្មោះ​ថា ការ​កែ​លម្អ​មើល​ទៅ​អនាគត​ នៃ​ការ​គ្រប់គ្រង​កាក​សំណល់​រឹង បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ គ្រាន់​តែ​កាកសំណល់​រឹង​នៅ​អាមេរិក​ខាង​ជើង ​សរុប​មាន​ដល់​ទៅ ២៨៩​លាន​តោន។ ទោះ​ចំនួន​ច្រើន​យ៉ាង​នេះ ប៉ុន្តែ​អាជ្ញាធរ​អាមេរិក នៅ​តែ​មាន​ការ​គ្រប់គ្រង​បាន​ល្អ។

ប្រភពរូប World Bank

មាន​មូលហេតុ ៣​សំខាន់​ៗ ដែល​ធ្វើ​​ឲ្យ​បរិស្ថាន​អាមេរិក​ស្អាត​តាម​តំបន់​មួយ​ចំនួន​ធំ​មិនថា​ផ្លូវ តូច ឬ​ធំ។

១. ការ​បញ្ជ្រាប​តាម​ប្រព័ន្ធ​អប់រំ

ប្រព័ន្ធ​​នៃ​ការ​អប់រំ​នៅ​អាមេរិក​មាន​លក្ខណៈ​ល្អ​ និង​មាន​ការ​ទទួល​ស្គាល់​លំដាប់​ថ្នាក់​ពិភពលោក។ ក្នុង​នោះ​មេរៀន​បរិស្ថាន ជា​រឿង​ចាំបាច់​ដែល​ត្រូវ​បាន​ដាក់​បង្រៀន​តាម​សាលារៀន​។ នៅ​អាមេរិក​ក៏​បាន​ផ្ដោត​យក​ចិត្ត​ទុក​ដាក់ រាប់​ចាប់​ពី​សាលា​មតេយ្យ​សិក្សា​ឡើង គឺ​មាន​ដាក់​បញ្ចូល​មេរៀន​ស្ដី​ពី​បរិស្ថាន​ និង​ការ​ចោល​សំរាម ឬ​ទុក​ដាក់​សំរាម​ទៅ​តាម​ប្រភេទ​ឲ្យ​បាន​ត្រឹមត្រូវ (សំរាម​សើម ឬ​ស្ងួត) មិនមែន​ចេះ​តែ​ចោល​ច្របូកច្របល់​ចូល​គ្នា​ទេ។

ប្រភពរូប Estapa

២. ទម្លាប់​របស់​ប្រជាជន​ទូទៅ​ចាប់​ពី​ក្មេង ដល់​មនុស្ស​ចាស់

ដោយសារ​មនុស្ស​ក្មេង ចាស់ មាន​ការ​យល់​ដឹង​ពី​បរិស្ថាន​ស្រាប់​តាមរយៈ​ការ​អប់រំ​ជា​មូលដ្ឋាន​ ដូច្នេះ វា​ជា​ហេតុផល​មួយ ដែល​មិន​សូវ​មាន​អ្នក​ចោល​សំរាម​ផ្ដេសផ្ដាស​ច្រើន។ ករណី​បើ​មាន​មួយៗ ប្រហែល​រាប់​ចូល​ជា​មនុស្ស​ចម្លែក​ខុស​គេ​ខ្លះ​ដែរ។ ម្យ៉ាង​វិញ​ទៀត នៅ​តាម​ផ្លូវ​មិន​ថា​ផ្លូវ​តូច ឬ​ធំ​តែង មិន​ថា​តំបន់​ណា​តែង​មាន​ធុង​សំរាម​បែក​ដាច់​ប្រភេទ​សំរាម​សើម ឬ​ស្ងួត​គ្រប់គ្រាន់ ស្អាត គ្មាន​ក្លិន​ស្អុយ ដើម្បី​ងាយ​ស្រួល​ប្រជាពលរដ្ឋ​។

ចុចត្រង់នេះដើម្បីមើលវិដេអូ របស់ American Recycling Center ស្តីពីរបៀបគ្រប់គ្រងសំរាម

៣. របៀប​គ្រប់គ្រង​សំរាម​ច្បាស់លាស់

ប្រភពរូប cleanscapes

អាជ្ញាធរ​បាន​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទំនើប​​តាម​តំបន់ និង​រដ្ឋ​និមួយៗ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ប្រមូល​ដាក់​ឡាន​តាម​ក្រុមហ៊ុន។ កាលវិភាគ​យក​សំរាម​ទៀត​ទាត់ ទៅ​តាម​តំបន់។ កន្លែង​ខ្លះ​ដែល​នៅ​ជាប់​ផ្លូវ​ធំ​ៗ គឺ​អាច​មាន​ការ​យក​ជា​ប្រចាំថ្ងៃ មួយ​ថ្ងៃ​ម្ដង ហើយ​កម្មករ​តែង​មក​យក​នៅ​ពេល​ព្រលឹម​ស្រាង​ៗ ដែល​មិន​បង្ក​ការ​កកស្ទះ​តាម​ផ្លូវ។

ប្រភពរូប walton

ចំណែក​ការ​ប្រមូល​សំរាម​តាម​ផ្ទះ​ធម្មតា បុរី​ធំៗ ឬ​ហាង​នានា គឺ​ខុស​ៗ​គ្នា​តាម​តំបន់ និង​រយៈពេល​នៃ​សេវា​របស់​ក្រុមហ៊ុន​និមួយៗ ខ្លះ​១​សប្ដាហ៍​ម្ដង ​២ដង ឬ៣ដង។

​ដង​តាម​កន្លែង។ ឧទាហរណ៍ American Disposal Sevices ដែល​ជា​ក្រុមហ៊ុន​សំរាម​ឯកជន​មួយ​ដែលបានបង្កើតឡើងនៅឆ្នាំ ២០០០ មាន​ទីតាំង​ក្នុង​ទីក្រុង Manassas រដ្ឋ Virginia។ ក្រុម​ហ៊ុន​នេះ​បាន​បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​អំពី​សេវាកម្ម ​របៀប​គ្រប់គ្រង​សំរាម​ច្បាស់លាស់ ចែក​ដាច់​ៗ​គ្នា រវាង​សំរាម ឬ​កាក​សំណល់​រឹង ឬ​អាច​កែច្នៃ​ឡើង​វិញ​ដល់​អតិថិជន​រស់​នៅ​តាម​​លំនៅឋាន​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម។

អត្ថបទ៖ ពៅ រក្សា