Caviar ចេញគំរូរាង iPhone Z បត់ចេញជា ៤ តម្លៃកប់ ៣ ៣០០ ដុល្លារ
- 2019-04-20 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Caviar ចេញគំរូរាង iPhone Z បត់ចេញជា ៤ តម្លៃកប់ ៣ ៣០០ ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុនច្នៃលំអស្មាតហ្វូនប្រណីត Caviar របស់រុស្ស៊ីថ្មីៗនេះបានបញ្ចេញនូវគំរូ (Concept) នៃស្មាតហ្វូនជំនាន់ក្រោយរបស់ Apple ដែលជឿថាជា iPhone Z ក្នុងទម្រង់រចនាបថស្មាតហ្វូនបត់ស្រដៀងគូប្រជែងដទៃ។
លើទីផ្សារបច្ចុប្បន្នមាន ២ ម៉ូឌែលរួមមាន Samsung Galaxy Fold និង Huawei Mate X ដែលអាចបត់ចេញជាទម្រង់ ២ ផ្នែកផ្សេងគ្នា ប៉ុន្តែពិសេសសម្រាប់ iPhone Z ត្រូវបានប្រភពក្រុមហ៊ុន Caviar បង្ហាញថាអាចបត់ចេញ ៣ បែបរាងជាអក្សរ Z ស្ថិតក្នុងទម្រង់ ៥ ប្រភេទផ្សេងគ្នាមាន Phone Mode, Selfie Mode, Tablet Mode, Laptop Mode និង Screen Mode ពោលគឺអាចចែកជាឧបករណ៍បួនដើរតួជាស្មាតហ្វូន ថេបប្លែត កុំព្យូទ័រយួរដៃ និងអេក្រង់ (Monitor)។
ចំពោះលក្ខណៈសម្បត្តិម៉ាស៊ីនផ្នែកខាងក្រោយមានកាមេរ៉ា ៣ គ្រាប់ទំហំ ១៥+១៥+១៥MP មានឡេនមេមួយគ្រាប់ ឡេន Telephoto និងឡេន Ultra-Wide សម្របនឹងមុខងារស្កេនផ្ទៃមុខនិងស្កេនខ្ចៅដៃលើអេក្រង់ទៀតផង។ រន្ធដោតសាកជាប្រភេទ USB-C ខណៈអេក្រង់ចែកជាពីរមានមួយទំហំ ១០,៤ អ៊ីញ និង ៦,៦ អ៊ីញ។
តួខ្លួនស្រោបដោយសារធាតុមាស ដាំដោយពេជ្រចំនួន ៩០ គ្រាប់រំលេចភ្លើងចែងចាំងជុំវិញគែមម៉ាស៊ីន រុញឲ្យតម្លៃ iPhone Z តាមការប៉ាន់ប្រមាណអាចដាក់លក់ក្នុងតម្លៃ ៣ ៣០០ ដុល្លារ ។
ទស្សនាវីដេអូខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ដល់ថ្ងៃកំណើត មិនចង់ឲ្យលោត Notification ចូល Facebook ខ្លាចមិត្តភ័ក្កដឹងមានអីពិបាក!
រថយន្តកេរ្ត៏ដំណែលសល់ជាង ៦០ ឆ្នាំ អាចរត់ដឹកអ្នកដំណើររាល់ថ្ងៃនៅបាត់ដំបង