កុំ​ឲ្យ​ចាញ់ Ajax! Spurs ស្នើ​​ Premier League ជួយ​ដើម្បី​មាន​ពេល​គ្រប់គ្រាន់​លេង UCL

  • 2019-04-20 03:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs បាន​ដាក់​សំណើ​ទៅ​កាន់ Premier League ​ដើម្បី​ជួល​សម្រួល​ដល់​ពួក​គេ​ក្នុង​ការ​ប្រកួត Champions League ដោយ​ចង់​បង្រួញ​ថ្ងៃ​ប្រកួត​​​ជាមួយ Bournemouth ដើម្បី​សល់​ពេល​ច្រើន​​ត្រៀម​លេង​ជើង​ទី​ពីរ​ជាមួយ Ajax។

​​អ្នក​ចាត់​ការ​របស់ Spurs លោក Mauricio Pochettino បាន​សំណូមពរ​ទៅ​កាន់ PL កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ទុល​ពេល​ឲ្យ​ពួក​គេ​បាន​ច្រើន​សម្រាប់​ការ​ប្រកួត​ទល់​នឹង Ajax។ មិនទាន់​មាន​ការ​សម្រេច​នៅ​ឡើយ តែ PL អាច​ពិចារណា​​ផ្លាស់ប្ដូរ​ការ​ប្រកួត​វាង​ Spurs និង Bournemouth ដែល​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ៦ ខែ ឧសភា ពីរ​ថ្ងៃ​​មុន​ពេល​លេង​ជើង​ទី​ពីរ​នៅ​ទឹក​ដី Amsterdam។ Spurs សង្ឃឹម​ថា​ការ​ប្រកួត​ជាមួយ Bournemouth អាច​ប្ដូរ​ទៅ​លេង​នៅ​ថ្ងៃ​ទី ៤ ខែ ឧសភា​វិញ។

​ការ​ប្រកួត​ជើង​ទី​ពីរ​រវាង Spurs និង Ajax ត្រូវ​លេង​នៅ​ថ្ងៃ​ទី ៨ ខែ ឧសភា។ Ajax ត្រូវ​មាន​កា​រ​លេង​មួយ​ប្រកួត​ទល់​នឹង​ក្លឹប​ De Graafschap ​ពីរ​ថ្ងៃ​​មុន​ពេល​​ប្រកួត​ជើង​ទី​មួយ UCL នៅ​ថ្ងៃ​ទី ៣០ ខែ មេសា។ ប៉ុន្តែ​ជំនួស​មក​វិញ​លីគ​ហូឡង់​បាន​ពន្យារ​ការ​ប្រកួត​​ក្នុង​លីគ​ទាំង​អស់​ដល់​ថ្ងៃ​ ១៥ ឧសភា ដើម្បី​ឲ្យ​ Ajax មាន​ពេល​ច្រើន​ត្រៀម​ទប់ទល់​នឹង Spurs៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ