ដើម្បី​គន្ធ​បុប្ផា Idol ជុំ​គ្នា​អស់​ហើយៗ ត្រៀម​រាំ​បំបែក​ឯកត្តកម្ម​ទាំង​អស់​គ្នា បង​ប្អូន​ខ្មែរ​នៅ​កូរ៉េ!

  • 2019-04-20 04:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 57

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​​ប្រគំ​តន្ត្រី​សង្ក្រាន​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផា និង​ផែន​ការ​បំបែ​ក​កំណត់​ត្រា​ប្រចាំ​ឆ្នាំ មាន​អ្នក​រាំ​ចង្វាក់ រាំវង់ មាន​វង់​ធំ​ជាង​គេ​លើពិភពលោក ត្រៀម​ចាប់​ផ្ដើម​ល្ងាច​នេះ ក្រោយ​តារា​ចម្រៀង​ល្បី​ៗរបស់​​កម្ពុជា​ចំនួន​១០​រូប បាន​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដោយ​សុវត្ថិភាព​ហើយ។

តារា​មក​ពី​ប្រទេស​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​មាន​ដូច​ជា កញ្ញា ឡូ រ៉ាម៉ម លោក ខេម លោក វុទ្ធា កញ្ញា បាន ម៉ុន្នីល័ក្ខ លោក ចាន់ សម័យ កញ្ញ៉ា យូរី លោក Bmo លោក Tampo ពិធីក កំពូលកូរ លោក ប៉ែនចំរ៉ុង និង លោក យឹម តាស្រង់។

ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឲ្យ​ដឹង​នៅ​មុន​ការ​ចេញ​ដំណើរ​ថា ​ប្រគំ​តន្ត្រី​ខាង​លើ ពី​មុន​លោក​ធ្វើ​ការ​ប្រគំ​តន្ត្រី​ដើម្បី​ផ្សព្វផ្សាយ​ពី​អចលនទ្រព្យ ក៏​ដូច​ជា​សំណង់​ផ្ទះ​ល្វែង​របស់​លោក ប៉ុន្តែ​លើក​នេះ គឺ​អត់​ទេ។ លោកបញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​​ដើម្បី​គោល​បំណង​ធំ​ៗ​២ ទី១ រក​មូលនិធិ​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​ទី​២ ដើម្បី​បំបែក​កំណត់​ត្រា​ការ​រាំ​ចង្វាក់​រាំវង់ មាន​វង់​ធំ​ជាង​គេ​លើ​ពិភព​លោក។

ដូច្នេះ​ហើយ ការ​ប្រគំ​តន្ត្រី​នេះ នឹង​មិន​មាន​លក់​សំបុត្រ​នោះ​ទេ ដោយ​មាន​ត្រឹម​ធុង ឬ​កេស សម្រាប់​ទទួល​ថវិកា​បរិច្ចាគ​ពី​បង​ប្អូន​ពលករ​សម្រាប់​មូលនិធិ​គន្ធបុប្ផា​ប៉ុណ្ណោះ។

តន្ត្រី​សង្ក្រាន​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផា ធ្វើ​ឡើង​តែ​១ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​​ល្ងាច​ថ្ងៃ​សៅរ៍ទី ២០ មេសា​នេះ​តែ​ម្ដង។ ទី​កន្លែង​នៃ​ការ​ប្រគំ​តន្ត្រី ធ្វើ​នៅ ទីក្រុង ប៊ូសាន សួនឧទ្យាន សាម​ណាក់​ក្បែរ​ស្ថានីយ​រថភ្លើង សាសាង ឬ​តាម​អាសយ​ដ្ឋាន 부산 사상구 삼락동 29-51 ចាប់​ពី​ម៉ោង ៤​ល្ងាច​ដល់​ម៉ោង​១០​យប់ ។

តាម​ការ​រំពឹង​ទុក ​ព្រឹត្តិការណ៍​ខាង​លើ នឹង​មាន​បងប្អូន​ខ្មែរ​ទៅ​ចូល​រួម​ទស្សនា​ច្រើន​ម៉ឺន​នាក់ ហើយ​អាច​ស្វែង​រក​មូលនិធិ​បាន​ច្រើន ដើម្បី​​​យក​មក​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ខ្វះ​ខាត។ ក្រៅ​ពី​នោះ​សកម្មភាព​​​​​​នៃ​ការ​រាំ​លេង របស់​បង​ប្អូន និង បន្សល់​នូវវីដេអូ MV ដ៏អស្ចារ្យ ទុកជាអនុស្សាវរីយ របស់​ខ្មែរ​​លើ ទឹក​ដី កូរ៉េ ផង។ ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ថែម៕

អត្ថបទ៖ ទារិកា