Pep ប្រាប់​កូន​ក្រុម​​ថា ការ​ឈឺ​ចាប់​នៅ UCL អាច​ជំរុញ​ពួក​គេ​ឲ្យ​ឈ្នះ​ Premier League

  • 2019-04-20 04:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manchester City លោក​ Pep Guardiola បាន​និយាយ​លើក​ទឹក​ចិត្ត​ដល់​កូន​កុំ​ឲ្យ​អស់​សង្ឃឹម ក្រោយ​ធ្លាក់​ពី​ពាន​រង្វាន់ Champion League យ៉ាង​ឈឺចាប់​ដោយ​សារ​ក្រុម​រួម​លីគ Spurs។

​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ពុធ​ជា​សុបិន​ដ៏​អាក្រក់​មួយ​សម្រាប់ Manchester City ក្នុង​កីឡដ្ឋាន Etihad Stadium ដោយ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម ផ្ទុយ​ពី​ក្ដី​ស្រមៃ​ចង់​លើក​ពាន Champion League ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ។ ការ​ប្រកួត​នេះ​ពួក​គេ​យក​ឈ្នះ ៤-៣ តែ​សរុប​ទាំង​ពីរ​ជើង​ ៤-៤ ដោយ​សារ​តែ​ Spurs រក​បាន​គ្រាប់​ក្រៅ​ដី​ដូច្នេះ​ពួក​គេ​បាន​ឡើង​វគ្គ​៤​ក្រុម​បន្ត​ទៀត។

យ៉ាងណា​ត្បិត​ធ្លាក់​ពី UCL មែន City នៅ​សល់​ពាន​ធំ Premier League ក្នុង​ដៃ​​ ដែល​ត្រូវ​ប្រជែង​ជាមួយ Liverpool។ សល់​៥​ប្រកួត​ចុងក្រោយ​ក្នុង​លីគ​ប្រសិន​បើ​ក្រុម​លោក Pep ឈ្នះ​ទាំង​អស់​ នោះ​ពួក​គេ​នឹង​ក្លាយ​ជា​ម្ចាស់​ពាន។ ​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​លើក​ទឹក​ចិត្ត​ដល់​កូន​ក្រុម​ថា៖ “រឿង​កើតឡើង​កាល​ពី​ថ្ងៃ​ពុធ ខ្ញុំ​គិត​ថា​ជា​ផ្នែក​មួយ​នៃ​ជីវិត”។

Pep បន្ត៖ “បាល់ទាត់​នឹង​ជីវិត​មិនងាយ​ស្រួល​ទេ។ យើង​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង។ ពួក​យើង​ត្រូវ​តែ​រស់​នៅ​​ក្នុង​ស្ថាន​ភាព​នេះ​និង​ទទួល​យក​វា។ វា​នឹង​នៅ​ក្នុង​​ចិត្ត​របស់​ពួក​យើង ប៉ុន្តែ​ការ​សម្លឹង​ទៅ​ក្រោយ​នឹង​ជួយ​ពួក​យើង​បន្ត​​ទៅ​មុខ។ វា​ជា​រាត្រី​ដ៏​ស្វិតស្វាញ​មួយ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​ពួក​យើង​បន្ត​ទៅ​មុខ។ កីឡាករ​ទាំង​អស់​មាន​ឱកាស​បង្ហាញ​ពួក​គេ​អាច​ធ្វើ​បាន​។ ពួក​គេ​​អាច​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​សម​តែ​ទទួល​បាន"៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ