Barcelona ពិចារណា​ទិញ Richarlison​ មក​ជួយ​ពី​ក្រោយ Suarez

  • 2019-04-20 05:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អេស្ប៉ាញ Barcelona កំពុង​តែ​ពិចារណា​ចុះ​កុងត្រា​ផ្ទេរ​យក Richarlison ពី​ក្លឹប Everton ក្នុង​គោលបំណង​​ចង់​​ជំរុញ​ផ្នែក​ប្រយុទ្ធ​បន្ថែម​នៅ​រដូវ​កាល​ថ្មី​។

​ក្លឹប​កំពុង​នាំ​មុខ​ក្នុង​តារាង​ពិន្ទុ La Liga ​ចង់​នាំ​យក​​​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ ដើម្បី​ជួយ​គាំទ្រ​​កីឡាករ​ជម្រើស​ដំបូង Luis Suarez។ យោងតាម​កាសែត​អេស្ប៉ាញ Marca ទម្រង់​លេង​របស់ Richarlison នៅ​រដូវ​កាល​ដំបូង​ជាមួយ Everton ក្រោយ​ផ្លាស់​ពី Watford ធ្វើ​ឲ្យ Barcelona មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

Barca បាន​នាំ​យក​​ខ្សែ​ប្រយុទ្ធ Kevin-Prince Boateng ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម Sassuolo កាល​ពី​ខែ​មករា ប៉ុន្តែ​គេ​បង្ហាញ​ខ្លួន​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្លឹប។ ក្នុង​រដូវ​កាល​នេះ Richarlison វ័យ​២១​ឆ្នាំ​រក​បាន​១២​គ្រាប់ និង​បញ្ជូន​ឲ្យ​គេ​ទាត់​ចូល​២​គ្រាប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ